website_news:2021020402

កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា ទទួលប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញចំនួន ៣៩នាក់ បញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក

http://cambodiapolice.com/policekh/ 8:00 am 31 មីនា 2021

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ តាមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ៩ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ បានសហការជាមួយកម្លាំងយោធាផ្នែកសឹករង, កម្លាំងវរសេនាតូចលេខ៥៣៣ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា ទៅទទួលប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញពីចំណុចភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ចំនួន ០១នាក់ ប្រុស និងចំណុចភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ចំនួន ៣៨នាក់, ស្រី ០៧នាក់ ក្នុងនោះក្មេងប្រុស ១៥នាក់ និងក្មេងស្រី ០១នាក់ សរុបចំនួន ៣៩នាក់ (ស្រី ០៧នាក់, ក្មេងប្រុស ១៥នាក់ និងក្មេងស្រី ០១នាក់) ។ បន្ទាប់ពីធ្វើការសាកសួររួចក៏ធ្វើការអប់រំណែនាំ ហើយកម្លាំងយើងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

website_news/2021020402.txt · Last modified: 2021/04/02 12:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki