website_news:2021020602

កម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បន្តអនុវត្តបទបញ្ជាចូលរួមការពារទប់ស្កាត់ជំងឺកូវីដ-១៩

https://www.kampucheathmey.com/ ថ្ងៃចន្ទ ៣១ ឧសភា ២០២១ ដោយ Kang Tola

ឧត្តរមានជ័យ ៖ នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងឧត្តរមានជ័យ បានបន្តចាត់តាំងកម្លាំង ប្រមាណ៣៥នាក់ សហការជាមួយក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា ប្រចាំច្រកចំនួន៣ គឺច្រកអូរស្មាច់ ថ្មដូន និងច្រកជប់គគី និងកងពលតូចដឹកជញ្ជូនលេខ៩៩ ត្រៀមដឹកជញ្ជូនប្រជាពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ និងប្រចាំការ ការពារតាមទីតាំងមណ្ឌលចត្តាឡីស័កទាំង០៤ក្នុងខេត្ត។ គិតត្រឹមម៉ោង១៩និង០០នាទីថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋឆ្លងដែនពីប្រទេសថៃមកដល់ទឹកដីកម្ពុជាតាមច្រកអន្តរជាតិ អូរស្មាច់សរុបចំនួន១២៥នាក់ ស្រី៥៩នាក់ ដោយក្នុងនោះ ប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក្នុងខេត្តឧត្តរមានជ័យមានចំនួន០៦នាក់ ស្រី០៤នាក់ ដោយឡែកប្រជាពលរដ្ឋចំនួន១១៩នាក់ ក្នុងនោះស្រី៥៥នាក់ផ្សេងទៀត បានដឹកជញ្ជូនទៅធ្វើចត្តាឡីស័កនៅតាមបណ្ដាខេត្តរៀងៗខ្លួន៕ ដោយ ៖ ចាន់ ធី

website_news/2021020602.txt · Last modified: 2021/06/02 11:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki