website_news:2021020603

ឃាត់ខ្លួនពលរដ្ឋខ្មែរ ២នាក់ ដែលលួចឆ្លងដែនពីទឹកដីថៃ ចូលមកកម្ពុជាវិញ ដោយខុសច្បាប់ ក្នុងភូមិសាស្ត្រចាក់ច្រែង ព្រំដែនកម្ពុជា-ថៃ

https://kohsantepheapdaily.com.kh/ Preah Vihear ៣១ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១៩:៥២

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋខ្មែរ ២នាក់ ត្រូវបានកងកម្លាំង នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ធ្វើការឃាត់ខ្លួន ខណៈពេលដែលពួកគាត់ លួចឆ្លងដែនចេញពីទឹកដីថៃ ចូលមកកម្ពុជាវិញដោយខុសច្បាប់។ ការឃាត់ខ្លួននេះ បានធ្វើឡើង កាលពីវេលាម៉ោងប្រមាណជាង ៩ ព្រឹកថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រចាក់ច្រែង នៃទិសទី១ ប្រាសាទព្រះវិហារ។

កំណត់ហេតុរបស់នាយការិយាល័យនៃកងពលតូចអន្តរាគមន៍លេខ៨ លោកវរសេនីយ៍ទោ ផង អឿន បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ពលរដ្ឋខ្មែរទាំងពីរនាក់នេះ បានលួចឆ្លងដែនដោយខុសច្បាប់ ចូលទៅទឹកដីថៃ បំណងរកការងារធ្វើតាមច្រកព្រំដែនជាំស្រងាំ រហូតមកដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ ក៏សម្រេចចិត្តលួចឆ្លងដែនត្រឡប់ចូលមកកម្ពុជាវិញ។ ប៉ុន្តែត្រូវបានកម្លាំងឃាត់ខ្លួន ខណៈពេលកំពុងដើរល្បាតតាមភូមិសាស្ត្រចាក់ច្រែង នៃទិសទី១ ប្រាសាទព្រះវិហារ តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ។ លោកវរសេនីយ៍ទោ ផង អឿន នាយការិយាល័យទី២ កងពលតូចអន្តរាគមន៍លេខ៨ ក៏បានឲ្យដឹងដែរថា ចំពោះពលករខ្មែរ ដែលលួចឆ្លងដែនពីទឹកដីថៃ ចូលមកកម្ពុជាវិញនោះ ទី១ឈ្មោះ ចយ អាន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិមន្ទិល ឃុំ យាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ២ឈ្មោះ ទ្បុង ប៉ាន់ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិរវៀង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ពលករខ្មែរទាំងពីរនាក់ ត្រូវបានមន្ត្រីសុខាភិបាល ដឹកបញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោយពីសាកសួរព័ត៌មានចប់៕ សុខ សារ៉ាយ

website_news/2021020603.txt · Last modified: 2021/06/02 11:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki