website_news:2021020606

ពលករ/ពលការិនីខ្មែរចំនួន១៦នាក់ និងកុមារ២នាក់ ដែលបានមករស់នៅ និងធ្វើការខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី នឹងធ្វើដំណើរទៅស្រុកកំណើតវិញ នាល្ងាចនេះ

https://cen-news.com/ Posted ByPen Srey Neat June 1, 2021

ភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជូនដំណឹងថា ពលករ/ពលការិនីខ្មែរចំនួន១៦នាក់ និងកុមារ២នាក់ ដែលបានមករស់នៅ និងធ្វើការខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី នឹងធ្វើដំណើរតាមជើងយន្តហោះអាកាសចរណ៍សិង្ហបូរីលេខ SQ158 នាថ្ងៃទី០១ ខែមិថុនា វេលាម៉ោង ០៥និង៣៥នាទីល្ងាច។ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានបញ្ជាក់យ៉ាងដូច្នេះថា “សូមមបញ្ឈប់ការធ្វើចំណាកស្រុកដោយខុសច្បាប់ !!!

ដោយមានការជួយសម្របសម្រួល របស់ស្ថានទូត ពលករ/ពលការិនីខ្មែរចំនួន១៦នាក់ និងកុមារ២នាក់ ដែលបានមករស់នៅ និងធ្វើការខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះអាកាសចរណ៍សិង្ហបូរីលេខ SQ158 នាថ្ងៃទី១ ខែមិថុនា វេលាម៉ោង ០៥និង៣៥នាទីល្ងាច។សូមបងប្អូនអនុវត្តឱ្យបានត្រឹមត្រូវ នូវវិធានការសុខាភិបាល ជាពិសេស វិធានការ “៣ការពារ ៣កុំ” ដើម្បីសុខភាព និងសុវត្ថិភាពសង្គមជាតិយេីង ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021020606.txt · Last modified: 2021/06/02 11:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki