website_news:2021020802

ឃាត់ខ្លួនជនជាតិថៃប្រុសស្រី៧នាក់ លួចឆ្លងដែនចូលកម្ពុជា

https://www.kampucheathmey.com/ ថ្ងៃសុក្រ ៣០ កក្កដា ២០២១ដោយ Sorn Phanith

លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំង សហការជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃប្រុសស្រី ឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជា ចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់ នៅចំណុច ផ្លូវឧកញ្ញា សំ ផាន់ណារិទ្ធិ ស្ថិតក្នុងភូមិ/ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីទៀបភ្លឺឈានថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ បានបញ្ជក់ថា ខណៈដែលកម្លាំងដើរល្បាតតាមបន្ទាត់ព្រំដែនក៏បានជួបជនជាតិថៃ បម្រុងលួចឆ្លងដែនចូលប្រទេសកម្ពុជា ត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបានតែម្តង។ ក្នុងនាមលោកជាមេបញ្ជាការប្រចាំទិសតែងតែបញ្ជាកម្លាំងគ្រប់គោលដៅល្បាត២៤ម៉ោងលើ២៤ម៉ោង ឲ្យខានតែបានមិនធ្វេសប្រហែសឡើយព្រោះ ខណៈពេលប្រទេសថៃនៅតែបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់។ ក្រោយការឃាត់ជនជាតិថៃប្រុសស្រី ទាំង០៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ឲ្យនគរបាល អន្តោប្រវេសន៍ ដើម្បីចាត់ការបន្តតាមនីតិវិធីតាមច្បាប់។ មានការឆ្ងល់និងលើកឡើងថា ហេតុអ្វីបានជាជនជាតិថៃចេះតែលួចឆ្លងកម្ពុជាសំដៅចូលទៅតំបន់ប៉ោយប៉ែត ខណៈដែលកាស៊ីណូក៏បានបិទហើយព្រំដែនក៏បានបិទនិងរឹតបន្តឹង៕ អត្ថបទ៖ អពៅ

website_news/2021020802.txt · Last modified: 2021/08/02 09:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki