website_news:2021020804

ឧត្តមសេនីយ៍ទោ សេង ធារិន អំពាវនាវដល់ពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ សូមកុំឆ្លងដែន មកប្រទេសកម្ពុជា ក្នុងដំណាក់កាលនេះ

https://cen-news.com/ Posted ByPen Srey NeatJuly 31, 2021

ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យ រឹតបន្តឹងនូវវិធានការ បិទខ្ទប់តាមបណ្ដាច្រកព្រំដែនកម្ពុជា-ថៃ ទិសទី១ ខេត្តបន្ទាយមានជ័យ។ អញ្ជើញចូលរួមមាន លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ក្នុងដំណើរចុះត្រួតពិនិត្យនាឱកាសនេះ គឺអនុវត្តទៅតាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ តាមបណ្ដាច្រកព្រំដែនកម្ពុជា-ថៃ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ប្រភេទដែលតា។

លោកឧត្តមសេនីយ៍ទោ សេង ធារិន សូមអំពាវនាវ ដល់បងប្អូនដែលជាពលករខ្មែរ ធ្វើការនៅប្រទេសថៃ សូមមេត្តាកុំធ្វើដំណើរឆ្លងដែន មកប្រទេសកម្ពុជា ក្នុងដំណាក់កាលនេះ ព្រោះវាអាចបង្កឱ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទដែលតាចូលខ្លួនយើង និងក្រុមគ្រួសារយើង ហើយពេលនេះប្រទេសកម្ពុជា កំពុងអនុវត្តនូវវិធានការ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបិទច្រកព្រំដែនកម្ពុជា-ថៃ មិនឱ្យមានការឆ្លងកាត់ក្នុងរយៈពេលខ្លី ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលកម្ពុជាយើង ដូច្នេះសូមបងប្អូនទ្រាំលំបាកមួយរយៈពេលខ្លី ដើម្បីខ្លួនយើង ដើម្បីក្រុមគ្រួសារយើង និងដើម្បីកម្ពុជាយើង ឆ្លងផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងដំណាក់កាលនេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021020804.txt · Last modified: 2021/08/02 09:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki