website_news:2021020805

ទោះបីរដ្ឋបិទខ្ទប់ ក៏នៅតែមានពលរដ្ឋខ្មែរឆ្លងដែនពីថៃមកស្រុកខ្មែរវិញ

https://khmeread.com/ July 31, 2021 01:44PM

បាត់ដំបង ៖ ទោះបីរាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់ខេត្តចំនួន៨ជាប់ព្រំដែនភាគខាងលិចដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩បំឡែងថ្មី យ៉ាងណាក្តី រហូតមកដល់ថ្ងៃសុក្រទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅតែមានពលករខ្មែរមកពីថៃ ឆ្លងចូលមកស្រុកវិញ ហើយសមត្ថកិច្ចខ្មែរបានទៅទទួល រួចបញ្ជូនទៅធ្វើចត្តាឡីស័ក។សមត្ថកិច្ចនិយាយថា លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែន សហការជាមួយកម្លាំងយោធា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តប៉ុស្តិ៍គ្រប់គ្រង ទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ។ សមត្ថកិច្ចបន្តថា សមត្ថកិច្ចចម្រុះបានទៅទទួលពលរដ្ឋខ្មែរ៤នាក់ (ស្រី២នាក់) ត្រង់ចំណុច និងភូមិសាស្ត្រ ភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃសុក្រទី៣០ ខែកក្កដា ឆ្នាំ២០២១។ បន្ទាប់ពីសាកសួរ កត់ឈ្មោះ និងអប់រំណែនាំរួច កម្លាំងសមត្ថកិច្ចបានប្រគល់បងប្អូនឱ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២ រួចរាល់ហើយ៕

website_news/2021020805.txt · Last modified: 2021/08/02 09:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki