website_news:2021020806

បញ្ជាកងកម្លាំងតាមបន្ទាត់ព្រំដែនយកចិត្តទុកដាក់ខ្ពស់បិទខ្ទប់ពលករមកពីប្រទេសថៃដើម្បីប្រយុទ្ធនឹងវីរុសដែលតា

https://www.rasmeinews.com/ 31 July, 2021

ដោយៈភ្នំស្វាយ / បន្ទាយមានជ័យៈ មេបញ្ជការបានដាក់បញ្ជាថ្មីបន្ថែមដល់កងកម្លាំងទាំងឡាយដែលឈរជើងទទួលខុសត្រូវតាមខ្សែបន្ទាត់ព្រំដែនគោកក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តនៃយោធភូមិភាគទី៥ ឱ្យយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការបិទខ្ទប់ការលួចឆ្លងដែនរបស់ពលករមកពីប្រទេសថៃមកកម្ពុជាដែលគ្មានការត្រួតពិនិតកយ។

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានរួមដំណើរជាមួយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់គោលដៅចត្តាឡីស័កប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យោធភូមិភាគទី៥ និងលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១បន្ទាយមានជ័យ និងនាយទាហានជាច្រើនរូបទៀត អញ្ជើញចុះត្រួតពិនិត្យ និងពង្រឹងដល់កងកម្លាំងកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

ការចុះត្រួតពិនិត្យនាថ្ងៃនេះ ក្នុងគោលបំណង ដាក់វិធានការដល់កងកម្លាំងទាំងអស់តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ឱ្យយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការបិទខ្ទប់ការលួចឆ្លងដែនរបស់ពលករខ្មែរ និងពលរដ្ឋថៃឬជនបរទេសទាំងឡាយ ដែលលួចឆ្លងដែនតាមច្រករបៀងខុសច្បាប់មកពីប្រទេសថៃមកប្រទេសកម្ពុជា ដែលគ្មានការត្រួតពិនិត្យសុខភាពនិងសុវត្ថិភាពពីជំងឺកូវីថ១៩ ៕

website_news/2021020806.txt · Last modified: 2021/08/02 09:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki