website_news:2021020807

ស្ថានទូតកម្ពុជានៅថៃ អំពាវនាវឲ្យពលករខ្មែរផ្អាកការចល័តចេញពីកន្លែងស្នាក់នៅ ជាបណ្តោះអាសន្ន បើមានបញ្ហាសូមទាក់ទង

https://www.kampucheathmey.com/ ថ្ងៃសៅរ៍ ៣១ កក្កដា ២០២១ដោយ Kang Tola

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានជូនដំណឹងឲ្យពលករខ្មែរ ជាពិសេសប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងមានវត្តមាននៅប្រទេសថៃ ផ្អាកការធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅ ឬឆ្ពោះមកព្រំដេនកម្ពុជា-ថៃ ចំនួន១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។ បើតាមស្ថានទូត ប្រសិនជាបងប្អូនពលករខ្មែរ មានបញ្ហានៅកន្លែងធ្វើការ ឬមានបញ្ហាជីវភាពលំបាកខ្លាំង គឺអាចទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ តាមរយៈលេខទូរស័ព្ទ៖ 092 8050 561, 094 0925 905, 062 1413 009, 086 7999 957 ឬតាមរយៈតេឡេក្រាម “ជំនួយកូវីដ-១៩ នៅថៃ” តំណរភ្ជាប់៖ https://t.me/helpkhmerinthailand។ ចំពោះបងប្អូនពលករដែលសង្ស័យថា ខ្លួនមានវិជ្ជមានកូវីដ-១៩ ឬមានវិជ្ជមានកូវីដ-១៩ កម្រិតស្រាល ហើយមិនទាន់ដឹងថា ត្រូវទំនាក់ទំនងទៅផ្នែកណា អាចពិគ្រោះយោបល់តាមរយៈតេឡេក្រាម “ពិគ្រោះកូវីដ-១៩ នៅថៃ” តំណរភ្ជាប់៖ https://t.me/consultcovidinthailand។ ជាមួយគ្នានោះ ស្ថានទូតបានបងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ជ្រាបជាព័ត៌មាន និងកុំធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ខ្លួនឱ្យសោះ ដើម្បីចៀសវាងប្រឈមនឹងវិធានការច្បាប់នានា និងចៀសវាងការចម្លងជំងឺកូវីដ-១៩ ដល់មិត្តភក្តិ និងក្រុមគ្រួសារ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងការងារបានជូនដំណឹងឲ្យបងប្អូនពលករខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅធ្វើការនៅប្រទេសថៃ ផ្អាកការធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅ ឬឆ្ពោះមកព្រំដេនកម្ពុជា-ថៃចំនួន១៤ថ្ងៃ ពីព្រោះរាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់បណ្តាខេត្តមួយចំនួនជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ជាពិសេសប្រភេទ Delta ៕ ដោយ ៖ កោះកែវ

website_news/2021020807.txt · Last modified: 2021/08/02 09:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki