website_news:2021020808

តម្រួតថៃឃាត់ខ្លួនពលករខ្មែរ១៤នាក់ បម្រុងឆ្លងដែនមកកម្ពុជា

https://www.kampucheathmey.com/ ថ្ងៃសុក្រ ៣០ កក្កដា ២០២១ដោយ deth leng

ពលករខ្មែរចំនួន១៤នាក់ ត្រូវបានកម្លាំងតម្រួតការពារព្រំដែនថៃលេខ៣ និងលេខ១២ ធ្វើការឃាត់ខ្លួនលើពីរគោលដៅ ស្របពេលដែលប្រទេសថៃកំពុងឆ្លងរាលដាលខ្លាំងនូវជំងឺកូវីដ-១៩ និងមេរោគបំប្លែងខ្លួន ធ្វើឱ្យពួកគេគេចខ្លួនត្រឡប់ចូលមកកម្ពុជាវិញ។ ការឃាត់ខ្លួននេះគឺបានធ្វើឡើងជាបន្តបន្ទាប់ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងស្រុកតាប្រាក់យ៉ា និងក្នុងស្រុកអារញ្ញប្រាថេតតាមចំការដំឡូងមី ត្រង់ចំណុចដុងងូ ក្នុងឃុំប៉ារ៉ៃដោយក្នុងស្រុកតាប្រាក់យ៉ាឃាត់បានចំនួន ៦ នាក់ និងក្នុងស្រុកអារញ្ញប្រាថេតចំនួន ៨ នាក់។

ក្រោយពីត្រួតពិនិត្យកម្តៅ ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ រួចមក ពួកគេបានសារភាពថា ដោយសារតែការភ័យខ្លាចនូវជំងឺប្រភេទថ្មីផងទើបពួកគេសម្រេចវិលត្រឡប់មកកម្ពុជាវិញ ដោយចំណាយថវិកាក្នុងម្នាក់ៗទៅលើអ្នកបង្ហាញផ្លូវអស់ចំនួន ៤ ពាន់បាត៕ ដោយ: សោ និយមរ័ត្ន

website_news/2021020808.txt · Last modified: 2021/08/02 09:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki