website_news:2021020904

ពលរដ្ឋ២នាក់ត្រូវអាជ្ញាធរថៃដោះលែងឱ្យមានសេរីភាពឡើងវិញ8 ម៉ោង មុន

https://kohsantepheapdaily.com.kh/ ឧត្តរមានជ័យ០១ ខែ កញ្ញា ឆ្នាំ ២០២១ ម៉ោង ០៩:៤០

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋចំនួន២នាក់ ត្រូវបានក្រុមអាជ្ញាធរថៃដោះលែងឱ្យមានសេរីភាពឡើងវិញ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ និងនាំយកមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជា តាមច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ពលរដ្ឋទាំង២នាក់ដែលត្រូវអាជ្ញាធរថៃដោះលែងឱ្យមានសេរីភាពខាងលើ ក្នុងនោះម្នាក់ឈ្មោះប៊ុន រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ចូលតាមច្រកអូស្វាយ និងម្នាក់ទៀតឈ្មោះរ៉ន ជើម ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិស្រែជ្រៅ ឃុំល្បើក ស្រុកឈូក ខេត្តកំពត ត្រូវទាហានចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែកម្ភះ ឆ្នាំ២០១៨ ពីបទឆ្លងដែនកាប់ឈើក្រញូងខុសច្បាប់ ចូលតាមច្រកទឹកជប់ ។ អ្នកទាំង២បានជាប់ពន្ធនាគារនៅស្រុកខាន់ថាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ ។

ក្រុមការងារកម្ពុជាបម្រើការងារនៅច្រកជាំបានឱ្យដឹងថា បន្ទាប់ពីបានទទួលប្រជាពលរដ្ឋខ្មែរ២នាក់ពីក្រុមអាជ្ញាធរថៃសមត្ថកិច្ចបានធ្វើការណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់ឆ្លងដែនខុសច្បាប់បន្តទៀត ខណៈនេះប្រគល់ទៅឱ្យលោកគ្រូពេទ្យផ្នែកចត្តាឡីស័កប្រចាំច្រកអន្តរជាតិជាំធ្វើតេស្តយកសំណាក ជាលទ្ធផលរកឃើញ អវិជ្ជមាន និងបញ្ជូនទៅធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាទួលថ្មី ៕

website_news/2021020904.txt · Last modified: 2021/09/02 10:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki