website_news:2021020906

មេខ្យល់នាំមនុស្សឆ្លងដែនប៉ុនប៉ងចូលទៅប្រទេសថៃ ដោយខុសច្បាប់ចំនួន០១នាក់ត្រូ វបានឃាត់ខ្លួនអនុវត្តតាមច្បាប់

http://cambodiapolice.com/policekh/ 11:56 am 1 កញ្ញា 2021

បាត់ដំបង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង បានធ្វើការស្រាវជ្រាវបង្រ្កាបមុខសញ្ញានាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនទៅប្រទេសថៃ ១លើក ឃាត់ខ្លួនមេខ្យល់១នាក់ និងទប់ស្កាត់ពលរដ្ឋបំរុងឆ្លងដែនខុសច្បាប់ចំនួន ០៦នាក់ ស្រី ០៣នាក់ ត្រង់ចំនុចក្រុមទី៦ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី។

លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានអោយដឹងថា ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លើការងារបង្ក្រាបមេខ្យល់និងទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង សហការណ៍ជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៩ ដែលមានលោកវរសេនីយ៍ឯក ម៉ង់ ស៊ី ជាមេបញ្ជាការ បានធ្វើការបង្ក្រាបករណីនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនបានមួយករណីក្នុងបទល្មើសជាក់ស្ដែង។

ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ដោយមានប្រជាពលរដ្ឋដែលសន្និដ្ឋានថាជាពលករនិងកូនចៅរបស់គាត់ជាជនរងគ្រោះក្នុងអំពើនាំចេញនេះចំនួន ០៦នាក់ ស្រីចំនួន០១៣នាក់ អនីតិជនចំនួន ០១នាក់ ស្រី០១នាក់។ មេខ្យល់មានឈ្មោះ ធឿង សូវៀត ហៅ ហ៊ុប ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ឆ្លងតាមការស្ដាប់ចម្លើយរបស់ឈ្មោះ ធឿង សូវៀត ហៅ ហ៊ុប មានបានសារភាពថា ខ្លួនបាននាំពលករទាំង០៦នាក់ខាងលើលួចឆ្លងដែនចេញទៅប្រទេសថៃដោយស៊ីឈ្នួលឲ្យឈ្មោះ លីន ភេទស្រី រស់នៅក្នុងផ្សារថៃ (បានឡែម) ប្រទេសថៃ មិនដែលបានជួបមុខគ្នាដោយយកថ្លៃឈ្នួលក្នុងម្នាក់ចំនួន ១០ម៉ឺនរៀល ហើយកន្លងមកខ្លួនក៏បានធ្លាប់នាំពលករលួចឆ្លងដែនចេញទៅថៃឲ្យឈ្មោះ លីន ភេទស្រី ចំនួន២លើកមកហើយ។ នាពេលនេះ ជនសង្ស័យជាមេខ្យល់ខាងលើត្រូវបានសមត្ថកិច្ចនគរបាលស្រុកកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមច្បាប់ រីឯប្រជាពលរដ្ឋរងគ្រោះបានអប់រំណែនាំឱ្យវិលទៅលំនៅដ្ឋានវិញ៕

website_news/2021020906.txt · Last modified: 2021/09/02 10:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki