website_news:2021021102

កូរ៉េខាងត្បូងនឹងបន្ធូរបន្ថយបម្រាមពលករចំណាកស្រុកពីកម្ពុជាក្នុងខែនេះ ដើម្បីដោះស្រាយវិបត្តិការងារ

https://www.khmertimeskh.com/ Khmer Times November 1, 2021

ពលករបរទេសទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង គឺមកពីប្រទេសចំនួនប្រាំមួយ រួមមានកម្ពុជា ថៃ និងវៀតណាម ប៉ុន្តែចំនួនពលករអន្តោប្រវេសន៍ថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូងធ្លាក់ចុះ ៩០% បើធៀបនឹងកម្រិតខ្ពស់បំផុតមុនមានជំងឺកូវីដ កាលពីឆ្នាំ២០១៩។ ប្រទេសកូរ៉េខាងត្បូងកំពុងរៀបចំអនុញ្ញាតឱ្យពលករបរទេសកាន់តែច្រើន ត្រឡប់ទៅប្រទេសខ្លួនវិញ ដើម្បីជួយដល់ការងារផ្នែកកសិដ្ឋានក្នុងស្រុក រោងចក្រ និងការដ្ឋានសំណង់ ដែលពឹងផ្អែកខ្លាំងលើពលករចំណាកស្រុក បន្ទាប់ពីប្រទេសនេះបានកំណត់ការចេញទិដ្ឋាការការងារមិនមែនអាជីពអស់រយៈពេលជិតពីរឆ្នាំក្នុងអំឡុងពេលវិបត្តជំងឺរាតត្បាតកូវីដ – ១៩ ។

សារព័ត៌មាន Pulseបានរាយការណ៏ថា យោងតាមមន្ត្រីក្រសួងការងារកាលពីថ្ងៃពុធ រដ្ឋាភិបាលកំពុងស្វែងរកការអនុញ្ញាតបើកអោយជនបរទេសចូលបន្ថែមទៀតដោយមានទិដ្ឋាការការងារមិនវិជ្ជាជីវៈ ប្រភេទ E-9 ដែលត្រូវបានចេញសម្រាប់ពលករដែលចូលមកធ្វើការក្នុងវិស័យការងារដោយប្រើកំលាំង។ វិធានការនេះកំពុងត្រូវបានអនុវត្តរួមជាមួយនឹងផែនការប្តូរវេនរបស់រដ្ឋាភិបាលចំពោះ “ការរស់នៅជាមួយវិធានកូវីដ-១៩” នៅក្នុងខែវិច្ឆិកា ហើយព័ត៌មានលម្អិតបន្ថែមស្តីពីការពង្រីកកម្លាំងពលកម្មបរទេសត្រូវបានគេរំពឹងថានឹងប្រកាសនៅខែក្រោយ។

ទិដ្ឋាការ E-9 ត្រូវបានចេញជាចម្បងដល់ពលករមកពី១៦ ប្រទេស ដែលភាគច្រើននៅអាស៊ីអាគ្នេយ៍ ប៉ុន្តែការចូលមកកាន់ប្រទេសកូរ៉េត្រូវបានហាមឃាត់ទាំងស្រុង បន្ទាប់ពីជំងឺរាតត្បាតបានវាយប្រហារប្រទេសនេះនៅដើមឆ្នាំ២០២០។ ដើម្បីឆ្លើយតបទៅនឹងការតវ៉ាដែលកំពុងកើនឡើងអំពីកង្វះកម្លាំងពលកម្ម អាជ្ញាធរមូលដ្ឋានបានលើកបម្រាម លើប្រទេសមួយក្នុងខែវិច្ឆិកាឆ្នាំមុន និង៥ប្រទេសទៀតក្នុងខែមេសាឆ្នាំនេះ។ កម្ពុជា និងថៃ គឺជាប្រទេសប្រភពដ៏សំខាន់សម្រាប់ពលករក្នុងប្រព័ន្ធអនុញ្ញាតការងារ EPS នៅក្នុងប្រទេសកូរ៉េ ដែលរួមមានជាងពីរភាគបីនៃចំនួនសរុប។ ប្រទេសផ្សេងទៀតបញ្ជូនកម្មករក្រោម១.០០០នាក់ក្នុងមួយឆ្នាំ៕

website_news/2021021102.txt · Last modified: 2021/11/02 08:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki