website_news:2021021201

ចាប់បានពលរដ្ឋខ្មែរ លួចឆ្លងដែនទៅថៃ ខុសច្បាប់ ចំនួន ១៨នាក់

https://cen.com.kh/ Posted ByPen Srey NeatDecember 1, 2021

ខេត្តស្រះកែវ ៖ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រជាពលរដ្ឋខ្មែរចំនួន ១៨ នាក់ លួចឆ្លងដែនខុសច្បាប់តាមច្រកធម្មជាតិ ត្រូវបានចាប់ខ្លួននៅឃុំតាប្រាយ៉ា ស្រុកតាប៉ាយ៉ា ខេត្តស្រះកែវ តាមការសួរនាំ បានបង្ហាញថា ពួកគេទាំងអស់មកពី ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ ពួកគេចង់ធ្វើដំណើរទៅរកការងារធ្វើក្នុងតំបន់ ទីក្រុងបាងកក និងខេត្តប៉ាធុមថានី ទើបសមត្ថកិច្ចឃាត់ខ្លួនពួកគេ ដើម្បីចាត់ការបន្តតាមច្បាប់៕ ដោយ ៖ សុទ្ធ លី

website_news/2021021201.txt · Last modified: 2021/12/02 10:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki