website_news:2021030210

កិច្ចប្រជុំស្តីពីការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងចាត់វិធានការការពារការរីករាលដាលនៃជម្ងឺកូវីដ-១៩

https://gdlf-kh.com/ 2021/02/02/Kao sophy ខេត្តកោះកុង

ខេត្តកោះកុង៖ ថ្ងៃអង្គារ ៥ រោច ខែមាឃ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងចាត់វិធានការការពារការរីករាលដាលនៃជម្ងឺកូវីដ-១៩ លោកអភិបាលរងខេត្ត បានលើកឡើងថា ជំងឺកូវីដ-១៩ កំពុងតែរីករាលដាលខ្លាំង និងបានបំលែងខ្លួនយ៉ាងរហ័ស ជាមួយគ្នានេះដែរ ប្រទេសកម្ពុជាយើងភាគច្រើនបាននាំចូលមកពីក្រៅប្រទេស ថ្មីៗនេះតាមរយៈពលករ ដែលបានវិលមកពីប្រទេសថៃ ក៏មានការឆ្លងច្រើនដែរ ជាមួយគ្នានេះខេត្តរបស់យើងក៏តែងតែមានពលករចូលជាបន្តបន្ទាប់ តែត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តរបស់យើងសហការបានល្អ បាននាំពួកគាត់មកមណ្ឌលចត្តាឡីស័ក បានត្រឹមត្រូវតាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីឱ្យការងារចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ សូមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្តពង្រឹងការអនុវត្តឱ្យបសនល្អបន្ថែបទៀត ទាំងតាមបន្ទាត់ព្រំដែន និងមណ្ឌលចត្តាឡីស័កនានាទូទាំងខេត្ត៕

website_news/2021030210.txt · Last modified: 2021/02/03 11:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki