website_news:2021030211

ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប

https://information.gov.kh/ ចេញផ្សាយ ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២១

សៀមរាប៖ នៅថ្ងៃអង្គារ ទី០២ ខែកុម្ភ: ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ១១៦នាក់ ស្រី ៤៩នាក់ ក្នុងនោះកុមារា ៦នាក់ កុមារី ៥នាក់ មានដូចខាងក្រោម៖

១- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ ២- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ១២នាក់ ស្រី ៦នាក់ កុមារា ០០នាក់ កុមារី ១នាក់។ ៣- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ២៦នាក់ ស្រី ១១នាក់ កុមារា ១នាក់ កុមារី ០០នាក់។ ៤- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ៧៨នាក់ ស្រី ៣២នាក់ កុមារា ៥នាក់ កុមារី ៤នាក់។ ៥- ច្រកដូង ស្រុកកំរៀង ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់។

សូមបញ្ជាក់ ពួកគាត់ទាំង ១១៦នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យដាក់មណ្ឌលចត្តាឡីស័ក, នៅសាលារៀន និងវិទ្យាល័យនានា ក្នុងខេត្តបន្ទាយមានជ័យចំនួន ៣៨នាក់, ខេត្តបាត់ដំបង ចំនួន ០០នាក់ និងឧត្តរមានជ័យចំនួន ៧៨នាក់ ដើម្បីធ្វើការពិនិត្យសុខភាព និងយកសំណាក់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2021030211.txt · Last modified: 2021/02/03 11:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki