website_news:2021030213

ក្នុងរយៈពេលតែជាងមួយម៉ោងមានពលករចំណាកស្រុកជាង ២០០ នាក់បានឆ្លងដែនពីថៃចូលកម្ពុជាតាមច្រកអូរស្មាច់

https://www.khmertimeskh.com/ February 2, 2021 Khmer Times

កាសែតខ្មែរថាមស៍បានរកឃើញថា កម្មករចំណាកស្រុកកម្ពុជាជាង ២០០ នាក់បានឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាតាមច្រកអួរស្មាច់ ខេត្តឧត្ដមានជ័យ ត្រឹមតែចន្លោះពីម៉ោង ៩ ដល់ម៉ោង ១០ កន្លះព្រឹកថ្ងៃនេះ។ ពលករកម្ពុជាទាំងនេះបានប្រមូលផ្តុំគ្នានៅទីតាំងមួយក្នុងទឹកដីថៃ ចម្ងាយប្រមាណ ១០ គីឡូម៉ែត្រពីច្រកអូរស្មាច់កាលពីយប់ម្សិលមិញ។ ក្រោយមកពួកគេត្រូវបានដឹកដោយរថយន្តមកពីខាងថៃនាំមកទីតាំងមួយទៀត ស្ថិតនៅចម្ងាយប្រហែល ១០០ ម៉ែត្រពីច្រកព្រំដែន ហើយពួកគេបានដើរឆ្លងកាត់ច្រកព្រំដែន។ ជាមួយនឹងឥវ៉ានជាប់ខ្លួនរណេងណោង ពលករដែលកំពុងវិលត្រលប់មកកម្ពុជាវិញទាំងនោះ ត្រូវបានវាស់សីតុណ្ហភាព និងក្រោយមកត្រូវបានដឹកដោយរថយន្តយោធាទៅទីតាំងធ្វើចត្តាឡីស័ក ដែលពួកគេនឹងត្រូវទទួលការធ្វើតេស្តរកមេរោគកូវីដ-១៩។

website_news/2021030213.txt · Last modified: 2021/02/03 11:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki