website_news:2021030302

នគរបាលការពារព្រំដែនគោកលេខ៨១៧ ស្រុកសំពៅលូន ទទួលពលរដ្ឋខ្មែរ១០នាក់មកពីប្រទេសថៃ បញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២

http://cambodiapolice.com/policekh/ 8:20 pm 2 មីនា 2021

ខេត្តបាត់ដំបង ៖ ដោយតាមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនគោក នៅអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍ព្រំដែនគោកគីឡូ៩ និងប៉ុស្តិ៍ព្រំដែនគោកកូនភ្នំ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ស្រុកសំពៅលូន បានសហការជាមួយកម្លាំងយោធាផ្នែកសឹករង ស្រុកសំពៅលូន និងកម្លាំងយោធាវរសេនាតូចលេខ១ បានទទួលប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ ចំនួន១០នាក់ (ស្រី៦នាក់) ក្នុងនោះត្រង់ចំណុចភូមិសាស្ត្រភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ចំនួន៣នាក់ ស្រី១នាក់ ត្រង់ចំណុចភូមិសាស្ត្រភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ចំនួន១នាក់ (ស្រី) និងត្រង់ចំណុចភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ចំនួន៦នាក់ (ស្រី៤នាក់) ។ បន្ទាប់ពីធ្វើការសាកសួរកត់ត្រា ឈ្មោះ និងធ្វើការអប់រំណែនាំរួចកម្លាំងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ ៣២ ៕

website_news/2021030302.txt · Last modified: 2021/03/03 15:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki