website_news:2021030303

កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងយោធាស្រុកសំពៅលូន ទទួលប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ ត្រង់ចំណុចភូមិសាស្ត្រពោធិ៍ជ្រៃ

http://cambodiapolice.com/policekh/ 9:27 am 2 មីនា 2021

ខេត្តបាត់ដំបង ៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨ ១៧ លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ ៨ ១៧ បានចាត់តាំង លោកអនុសេនីយ៍ទោ ម៉ឹង ម៉េត នាយប៉ុស្តិ៍ស្ដីទី ប៉ុស្តិ៍នគរបាលព្រំដែនគោកលេខគីឡូ ១៣ ចំណុះឲ្យវរសេនាតូចនគរបាលព្រំដែនគោកលេខ ៨១៧ ដឹកនាំកម្លាំងសហការជាមួយកម្លាំងយោធាសឹករងស្រុកសំពៅលូន និងកម្លាំងយោធាវរសេនាតូច ៥៣៣ ទៅទទួលប្រជាពលរដ្ឋខ្មែរពីយោធាថៃអង្គភាពកងអនុសេនាធំ១៣០៥ ត្រឡប់មកប្រទេសកម្ពុជាវិញ ត្រង់ចំណុចភូមិសាស្ត្រពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន ០៥នាក់ (ស្រី ០៣នាក់) ក្នុងនោះក្មេងស្រី ០១នាក់ ។ បន្ទាប់ពីធ្វើការសាកសួរកត់ត្រាឈ្មោះ និងធ្វើការអប់រំណែនាំរួចកម្លាំងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ ៣២ ស្រុកសំពៅលូន ៕

website_news/2021030303.txt · Last modified: 2021/03/03 15:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki