website_news:2021030304

ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប

https://information.gov.kh/ ចេញផ្សាយ ថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២១

សៀមរាប៖ នៅថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួនមក ១៩៤នាក់ ស្រី ៧៧នាក់ ក្នុងនោះកុមារា ១៥នាក់ កុមារី ៧នាក់ មានដូចខាងក្រោម៖

១-សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

២- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ៦១នាក់ ស្រី ២៦នាក់ កុមារា ៨នាក់ កុមារី ៣នាក់។

៣-សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ២២នាក់ ស្រី ៧នាក់ កុមារា ២នាក់ កុមារី ១នាក់។

៤-សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ១១១នាក់ ស្រី ៤៤នាក់ កុមារា ៥នាក់ កុមារី ៣នាក់។

៥-ច្រកដូង ស្រុកកំរៀង÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។

សូមបញ្ជាក់៖ ពួកគាត់ទាំង ១៩៤នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យដាក់មណ្ឌលចត្តាឡីស័ក, នៅសាលារៀន និងវិទ្យាល័យនានា ក្នុងខេត្តបន្ទាយមានជ័យចំនួន ៨៣នាក់, ខេត្តបាត់ដំបង ចំនួន ០០នាក់ និងឧត្តរមានជ័យចំនួន ១១១នាក់ ដើម្បីធ្វើការពិនិត្យសុខភាព និងយកសំណាក់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប ដោយ៖ ធូ កុសល

website_news/2021030304.txt · Last modified: 2021/03/03 15:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki