website_news:2021030602

លោក ណុប ដារ៉ា នឹងនាំយកទុកលំបាក របស់កងកម្លាំងជួរមុខ នៅតាមព្រំដែន ជូនថ្នាក់ដឹកនាំខេត្តបាត់ដំបង ដើម្បីដោះស្រាយ

https://dap-news.com/ BySS107Posted on June 1, 2021

ភ្នំពេញ៖ ដោយមើលឃើញពី ទុកលំបាករបស់កងកម្លាំងជួរមុខ លោកណុប ដារ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារស្រាវជ្រាវបង្រ្កាប បទល្មើសឆ្លងដែនគ្រប់ភេទ មានប្រសាសន៍ថា នឹងពាំនាំបញ្ហាប្រឈមទាំងនេះ ជូនថ្នាក់ដឹកនាំខេត្ត ដើម្បីដោះស្រាយ ជូនក្នុងពេលឆាប់ៗនេះ។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញប្រជុំការងារ ដើម្បីពិភាក្សាស្រាវជ្រាវ បង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទនៅក្នុងភូមិសាស្រ្ត ស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ។ នៅក្នុងកិច្ចប្រជុំនេះ សំដៅពង្រឹងបន្ថែមទៀតក្នុងការស្រាវជ្រាវបង្រ្កាប បទល្មើសឆ្លងដែនខុសច្បាប់ គ្រប់ប្រភេទពិសេសស្រាវជ្រាវ រកមេខ្យល់ដែលនាំពលករ ចេញ-ចូល ប្រទេសថៃ ក៍ដូចជានាំពលករ គិចពីការធ្វើចត្តាឡីស័ក ។ ជាចុងក្រោយលោក សូមកោតសរសើរ ដល់កងកម្លាំងជួរមុខ គ្រប់ប្រភេទដែលបានលះបង់កម្លាំងកាយចិត្ត និងឃ្លាតឆ្ងាយពីគ្រួសារជាទីស្រលាញ់ ដើម្បីជាតិមាតុភូមិ ហើយដោយឃើញផ្ទាល់ នូវទុកលំបាករបស់កងកម្លាំងជួរមុខ លោកមានប្រសាសន៍ថា នឹងពាំនាំបញ្ហាប្រឈមទាំងនេះ ជូនថ្នាក់ដឹកនាំខេត្ត ដើម្បីដោះស្រាយ ជូនក្នុងពេលឆាប់ៗនេះ។ ក្រោយពីបញ្ចប់អង្គប្រជុំលោក ណុប ដារ៉ា បានអញ្ជើញចុះត្រួតពិនិត្យច្រកទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ (ច្រក៤០០) ផងដែរ៕

website_news/2021030602.txt · Last modified: 2021/06/04 10:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki