website_news:2021030603

ប្រជាពលរដ្ឋខ្មែរ ត្រឡប់ពីថៃ តាមច្រក២ ក្នុងខេត្តបន្ទាយមានជ័យ ១ថ្ងៃជាង ១០០នាក់

https://kohsantepheapdaily.com.kh/ Banteay Meanchey ០១ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ២៣:៤៨

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋខ្មែរ ដែលត្រឡប់ពីប្រទេសថៃ បានចូលមកកម្ពុជាវិញ តាមច្រកព្រំដែន ចំនួន ២ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ១ថ្ងៃ មានជាង ១០០នាក់ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ បានប្រាប់ថា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងារមណ្ឌលសំចតច្រកអូរបីជាន់ ស្រុកអូរជ្រៅ ទទួលប្រជាពលរដ្ឋខ្មែរ ដែលត្រឡប់ពីប្រទេសថៃ មានចំនួន ៦៣នាក់ ស្រី ២៦នាក់ ក្នុងនោះ មានប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ចំនួន ២២នាក់ ស្រី ២នាក់ ខេត្តបាត់ដំបង ចំនួន ២នាក់ ខេត្តកំពង់ឆ្នាំងចំនួន ២នាក់ ខេត្តកំពង់ស្ពឺម្នាក់ ខេត្តកំពង់ធំ ចំនួន ៤នាក់ ខេត្តកណ្តាល ចំនួន ៤នាក់ ខេត្តព្រះវិហារចំនួនម្នាក់ ខេត្តសៀមរាបចំនួន ២៤នាក់ (ស្រី ១២នាក់) ខេត្តឧត្តរមានជ័យ ចំនួន ៣នាក់។

ចំណែកលោក អ៊ែម សុខា អភិបាលស្រុកថ្មពួក បានបញ្ជាក់ថា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារទទួលពលករខ្មែរ នៅច្រកបឹងត្រកួន ក្នុងស្រុកថ្មពួក បានចំនួន ៤៤នាក់ (ស្រី ១៧នាក់) និងកុមារ ៦នាក់ (ស្រី ៤នាក់)។ ក្នុងនោះ មានប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ចំនួន ២១នាក់ ខេត្តបាត់ដំបង ចំនួន ៦នាក់ ខេត្តព្រៃវែងចំនួន ៤នាក់ ខេត្តសៀមរាបចំនួន ៧នាក់ ខេត្តពោធិ៍សាត់ចំនួន ៤នាក់ ខេត្តកំពង់ធំចំនួនម្នាក់ និងខេត្តត្បូងឃ្មុំចំនួនម្នាក់។

អភិបាលស្រុក ជាប់ជាយដែនទាំង២ បានបញ្ជាក់ថា ពលករខ្មែរត្រឡប់ពីប្រទេសថៃ ដែលចូលមកកម្ពុជាវិញតាមច្រកភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មានច្រកអូរបីជាន់ ស្រុកអូរជ្រៅ និងច្រកបឹងត្រកួន ស្រុកថ្មពួក រយៈពេល ១ថ្ងៃ មានជាង ១០០នាក់ នៅពេលក្រុមការងារទទួលហើយ បានពិនិត្យសុខភាព ហើយនិងទទួលអាហារសម្រន់ រួចក្រុមការងារ បានណែនាំអប់រំ អោយបញ្ឈប់សកម្មភាពលួចឆ្លងដែន តាមរយៈមេខ្យល់ ដើម្បីការពារសុវត្ថិភាព។ ក្រោយណែនាំហើយ អ្នកឆ្លងដែនទាំងនោះ ត្រូវធ្វើកិច្ចសន្យា និងបញ្ជូនទៅដាក់នៅមណ្ឌល ដើម្បីធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ៕ ប៊ុន ធឿន

website_news/2021030603.txt · Last modified: 2021/06/04 10:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki