website_news:2021030607

កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា ចុះទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិគីឡូ១៣

http://cambodiapolice.com/policekh/ 12:18 pm 1 មិថុនា 2021

ខេត្តបាត់ដំបង ៖ នៅថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ ៨ ១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៧ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនកូនភ្នំ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ដឹកនាំដោយលោកអនុសេនីយ៍ទោ ខៀវ-រ៉ាត់ (នាយប៉ុស្តិ៍ស្តីទី) និងកម្លាំងប៉ុស្ដិ៍ព្រំដែនចក្រី ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ឹម-កុសល(នាយរងប៉ុស្ដិ៍) សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី២,វរសេនាតូចលេខ១ ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៊ួង-វណ្ណនី(មេបញ្ជាការរង គ) បានចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ ស្ថិតក្នុងភូមិសាស្រ្តស្រុកសំពៅលូន និងមួយគោលដៅទៀតដឹកនាំដោយលោកអនុសេនីយ៍ទោឌីម-ធុល (មន្ត្រីប៉ុស្តិ៍នគរបាលព្រំដែនកូនភ្នំ ) រួមជាមួយកម្លាំងផ្នែកស៊ើបការណ៍នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨ ១៧) ដឹកនាំដោយលោកអនុសេនីយ៍ទោ សេង-រ៉ើន នាយផ្នែក សហការជាមួយកម្លាំងយោធាកងអនុសេនាធំគាំទ្រ,វរសេនាតូច ៥៣៣ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ភួង-វៃ (មេបញ្ជាការរងគ) និងកម្លាំងយោធាកងអនុសេនាធំទី១,វរសេនាតូចលេខ១ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ឡៃ-លឿន(មេបញ្ជាការខ) ទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូនចំនួន២នាក់ .ស្រី១នាក់ ។ បន្ទាប់ពីធ្វើការសាកសួរ និងកត់ត្រាឈ្មោះរួច ក៏ធ្វើការអប់រំណែនាំ ហើយកម្លាំងយើងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

website_news/2021030607.txt · Last modified: 2021/06/04 10:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki