website_news:2021030801

កម្លាំងប៉ុស្តិ៍ព្រំដែនទាំង៦ ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ដាក់ពង្រាយកម្លាំងប្រចាំការតាមគោលដៅ ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋចេញ-ចូល

http://cambodiapolice.com/policekh/ 7:57 pm 1 សីហា 2021

ខេត្តបាត់ដំបង ៖ កម្លាំងប៉ុស្តិ៍ព្រំដែនទាំង៦ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ សហការជាមួយកម្លាំងយោធា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ ក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង និងដាក់ពង្រាយកម្លាំងប្រចាំការតាមគោលដៅតូចៗចំនួន៥០គោលដៅ ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋចេញ_ចូល។

ការដាក់កម្លាំងពង្រាយកម្លាំងប្រចាំការតាមគោលដៅតូចៗចំនួន៥០គោលដៅនេះ បានធ្វើឡើង នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករ ចេញ-ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងការណែនាំរបស់លោកវរសេនីយ៍ ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ៕

website_news/2021030801.txt · Last modified: 2021/08/03 12:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki