website_news:2021030802

ដាក់វិធានការទប់ស្កាត់ពលករខ្មែរត្រឡប់ពីថៃខណៈរាប់រយនាក់កំពុងស្ទះនៅព្រំដែនដីថៃ

https://kohsantepheapdaily.com.kh/ Banteay Meanchey០២ ខែ សីហា ឆ្នាំ ២០២១ ម៉ោង ១០:២៨

ខេត្តបន្ទាយមានជ័យ ៖ មេបញ្ជាការរងយោធភូមិភាគទី៥ បានដាក់វិធានការដល់កងកម្លាំងដែលឈរតាមបន្ទាត់ព្រំដែនត្រូវទប់ស្កាត់អោយបានលើពលករត្រឡប់ពីប្រទេសថៃ ក្នុងពេលដែលលោកដឹកនាំកម្លាំងចុះពិនិត្យតាមបន្ទាត់ព្រំដែន កាលពីថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២១ ស្ថិតក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ ។ ក្នុងឱកាសដែលចុះពិនិត្យតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ គឺមានការចូលរួមដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងនាយសេនាធិការយោធភូមិភាគទី៥ និងលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទឹសទី១បន្ទាយមានជ័យ និងចូលរួមមេបញ្ជាការ និងមេបញ្ជាការរងកងកម្លាំងយោធភូមិភាគទី៥ ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានអោយដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចការបិទខ្ទប់ភូមិសាស្គ្រ៨ខេត្ត រវាងព្រំប្រទល់ខេត្ត និងខេត្តជាប់ជាយដែនថៃ ក្នុងនោះ មានខេត្តបន្ទាយមានជ័យ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២១ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ.១៩ប្រភេទដែលតា ។ លោកបានបញ្ជាក់ថា ក្រោយមានការបិទខ្ទប់រវាងខេត្ត និងខេត្តនៅខេត្តបន្ទាយមានជ័យ ដែលខេត្តជាប់ព្រំប្រទល់និងប្រទេសថៃត្រូវបានបិទព្រំដែនមិនអោយប្រជាពលរដ្ឋឆ្លងកាត់សំដៅទប់ស្កាត់ពលករមិនអោយត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជា ដើម្បីការពារទប់ស្កាត់ការរីករាលដាលដោយជំងឺកូវីដ.១៩ប្រភេទដែលតា ការពារមិនអោយរីករាលដាលក្នុងសហគមន៍ ។ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានដាក់វិធានការកងកម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែន ត្រូវតែបង្កើនការយកចិត្តទុកដាក់ការពារទប់ស្កាត់អោយចំពោះពលករដែលត្រឡប់ពីប្រទេសថៃ ដើម្បីការពារទប់ស្កាត់កូវីដ.១០ប្រភេទដែលតា តាមការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល ។ នៅពេលដែលប្រតិយោធភូមិភាគទី៥ ចុះពិនិត្យព្រំដែនពង្រឹងការទប់ស្កាត់ពលករដែលត្រឡប់ពីប្រទេសថៃ ឃើញកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនបានឃាត់ពលករខ្មែរជាង១០នាក់ ដែលលួចចូលពីប្រទេសថៃតាមច្រករបៀង ហើយក៏ទទួលព័ត៌មានបានដឹងថា មានពលករខ្មែរជាច្រើនរយនាក់ដែលកំពុងដេកនៅតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃ ក្រោយមានការបិទខ្ទប់ចេញមិនរួច។

គួរបញ្ជាក់ថា មុនថ្ងៃបិទខ្ទប់ព្រំប្រទល់ពីខេត្តមួយទៅខេត្តមួយ និងទប់ស្កាត់តាមបន្ទាត់ព្រំដែននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ឃើញមានពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ តាមច្រកអូរបីជាន់ស្រុកអូរជ្រៅ មានចំនួន២៩៨នាក់ (ស្រី១២៧) នាក់ រកឃើញអ្នកវិជ្ជមានកូវីដ.១៩មានចំនួន៧០នាក់ (ស្រី២៨នាក់) ។

website_news/2021030802.txt · Last modified: 2021/08/03 12:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki