website_news:2021030804

អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តរកឃើញពលករខ្មែរ មកពីប្រទេសថៃ ចំនួន១២១នាក់ វិជ្ជមានកូវីដ១៩

https://cen-news.com/ Posted ByPen Srey Neat August 2, 2021

បន្ទាយមានជ័យ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២០២នាក់ និងមានអ្នកជាសះស្បើយ ១០៩នាក់ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ដោយក្នុងនោះ ពលករមកពីប្រទេសថៃ១២១នាក់ទៀត វិជ្ជមានកូវីដ១៩ ក្នុងចំណោមអ្នកឆ្លង២០២នាក់។

រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹង ដល់បងបប្អូនប្រជាពលរដ្ឋ និងសាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១០៩នាក់ និង យោងតាមលទ្ធផល តេស្ដរហ័ស (Rapid Test)+ មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIPH) នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករ វិលត្រឡប់ពីប្រទេសថៃ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខេត្ត លើបុរស ស្ត្រីជនជាតិខ្មែរ ចំនួន២០២នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ។ រដ្ឋបាលខេត្ត សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ ដោយប្រយោលជាមួយ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង២០២នាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័ក តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតី ដូចជា ឡើងកម្ដៅលើសពី៣៧អង្សាស ក្អក កណ្ដាស់ ហៀរ សំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម…។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខា ភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន តាមរយៈ ទូរស័ព្ទលេខ០១២ ៧២៤០៤២ / ០១២ ៩៤៨៧៧៩។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន និង បន្តចូលរួមអនុវត្តតាមវិធានការ “៣ការពារ ៣កុំ” ជាដាច់ខាត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021030804.txt · Last modified: 2021/08/03 12:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki