website_news:2021030808

ឃាត់ខ្លួនជនជាតិថៃ៧នាក់ បម្រុងឆ្លងដែនមកធ្វើការនៅក្នុងទឹកដីកម្ពុជា

https://www.kampucheathmey.com/ ថ្ងៃចន្ទ ២ សីហា ២០២១ដោយ Sokhom Khon

ជនជាតិថៃចំនួន៧នាក់ ដែលក្នុងនោះមានមេខ្យល់ចំនួន២នាក់ផងនោះ ត្រូវបានតម្រួតការពារព្រំដែនថៃលេខ១២ ធ្វើការឃាត់ខ្លួននៅក្បែរបន្ទាត់ព្រំដែន ខណ:ដែលពួកគេបម្រុងលួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជាដើម្បីរកការងារធ្វើ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចភូមិណងយ៉ាកែវ ឃុំគោកខ្យូង ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ ពិសេសគឺមេរោគបំប្លែងខ្លួន ដែលតា ។ ជនជាតិថៃទាំង៧នាក់ គឺមានប្រុស៤នាក់ និងស្រី៣នាក់ ដោយពួកគេមកពីខេត្តស្រះកែវ៣នាក់ ខេត្តណងខាយ១នាក់ និងទីក្រុងបាងកក១នាក់ ដោយឡែកប្រុសៗ ២នាក់ទៀតគឺជាមេខ្យល់នាំផ្លូវ ដោយគេបានសារភាពថា ដោយគ្រាន់តែនាំឆ្លងកាត់ចំណុចណងសាមិត ចេញតាមច្រករបៀង ចូលទៅកាន់ទឹកដីខ្មែរគឺគេទទួលបាន ៧០០បាតក្នុងម្នាក់។

ដោយឡែកជនជាតិថៃទាំង៥នាក់ បានអះអាងថា ការលបឆ្លងដែននេះ គឺអាចធ្វើអោយពួកគេសល់កម្រៃច្រើន ដោយចូលទៅធ្វើការនៅក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត បើទៅដល់ទីនោះក្រុមហ៊ុននឹងជួយគ្រប់យ៉ាងទាំងការហូបចុក និងការស្នាក់នៅ៕ អត្ថបទ ៖ សោ និយមរ័ត្ន

website_news/2021030808.txt · Last modified: 2021/08/03 12:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki