website_news:2021030901

ពលករខ្មែរ ធ្វើដំណើរចូលមកស្រុក តាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ ថយចុះ

https://kohsantepheapdaily.com.kh/ ឧត្តរមានជ័យ០២ ខែ កញ្ញា ឆ្នាំ ២០២១ ម៉ោង ០០:៣៣

ខេត្តឧត្តរមានជ័យ៖ ពលករខ្មែរ ដែលធ្វើចំណាកស្រុក ទៅរកការងារធ្វើ នៅក្នុងប្រទេសថៃ វិលត្រឡប់មកស្រុកកំណើត ចូលតាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង បានថយចុះជាងសព្វដង។

លោក សមុទ្រ សុនី គ្រូពេទ្យផ្នែកធ្វើចត្តាឡីស័ក ប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់ បានឱ្យដឹងថា ពលករខ្មែរ ដែលធ្វើដំណើរចូលតាមច្រកទ្វារអន្តរជាតិអូរស្មាច់ កន្លងទៅ មិនក្រោមពី ៤០០នាក់ ទៅ ៥០០នាក់នោះទេ ខណៈនោះ គ្រូពេទ្យចត្តាឡីស័ក យកសំណាកពិនិត្យរកឃើញមេរោគ COVID ១៩ ជាង ១០០នាក់ តែក្នុងរយៈពេលក្នុងមួយអាទិត្យនេះ ពលករចូលតាមច្រកនេះ មានត្រឹមតែ ៩០ ទៅ ១០០នាក់ ហើយយកសំណាក រកឃើញ COVID19 ចាប់ពី ៨ ទៅ ១០នាក់ផងដែរ។

លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខពលករខ្មែរ និងបានណែនាំដល់ពលករ បើពលករយើងមិនទាន់បានចាក់វាក់សាំងទេ គឺក្រុមអាជ្ញាធរកំណត់ចាក់វាក់សាំង ប្រភេទ ចនសុន ជាថ្នាំវ៉ាក់សាំងកូវីដ១៩ ផលិតនៅប្រទេសអាមេរិក។ ដោយឡែក ពលករណា ដែលគ្រូពេទ្យ ពិនិត្យរកឃើញមានវិជ្ជមាន COVID19 ត្រូវសម្រាកព្យាបាលនៅក្នុងមណ្ឌលព្យាបាលជា ទើបវិលទៅស្រុកកំណើតវិញ ជៀសវាងឆ្លងដល់បងប្អូន និងឪពុកម្តាយ៕ ឱម សារឿន

website_news/2021030901.txt · Last modified: 2021/09/03 11:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki