website_news:2021030904

អគ្គកុងស៊ុលកម្ពុជា សហការជាមួយអង្គការ LPN នាំយកនូវស្បៀងអាហារចែកជូនពលករខ្មែរ៦១គ្រួសារ ដែលកំពុងស្នាក់នៅជិតផ្សាររោងក្លឿ

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ២ កញ្ញា ២០២១ដោយ Kang Tola

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងថា តាមការអំពាវនាវរបស់បងប្អូនពលករខ្មែរ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុល បានសហការជាមួយអង្គការការពារសិទ្ធិពលករ (Labour Protection Network -LPN) នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នេះ បានចុះសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន៦១គ្រួសារ ដែលកំពុងស្នាក់នៅសហគមន៍២០០បន្ទប់ (ស្ថិតនៅតំបន់ជិតផ្សាររោងក្លឿ) ស្រុកអារញ្ញប្រាថេត ខេត្តសាកែវ។ បើតាមលោក កុយ គួង ខណៈពេលចុះសួរសុខទុក្ខបងប្អូនពលករខ្មែរនោះ ក្រុមការងារក៏បាននាំយកនូវស្បៀងអាហារ មានដូចជា អង្ករ ត្រីខកំប៉ុង ពងមាន់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីប្រឡាក់គ្រៀម មើមឆៃថៅ ផ្លែននោង ទឹកដោះគោ ទឹកសុទ្ធ ម៉ាស់ ថ្នាំពេទ្យសំរាប់កុមារ ទឹកអាកុលលាងដៃ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត សម្រាប់ចែកជូនពួកគាត់ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ពួកគាត់ ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ-១៩ផងដែរ៕ ដោយ ៖ កោះកែវ

website_news/2021030904.txt · Last modified: 2021/09/03 11:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki