website_news:2021031101

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមេខ្យល់បម្រុងនាំពលករ០៥ នាក់ ឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់

https://cen.com.kh/ Posted ByPen Srey NeatNovember 1, 2021

បាត់ដំបង ៖ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ០០ និង ៤៥ នាទី នៅចំណុច ក្រុមទី០៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ជាប់មាត់អូរព្រំដែនកម្ពុជា-ថៃ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ , កម្លាំងវរៈលេខ១ , និងកម្លាំងវរៈសេនាតូច៥៣៣ ប្រចាំការតាមមាត់អូរព្រំដែនចំណុចខាងលើ បង្ក្រាបករណីការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន (បម្រុងចូលទៅក្នុងប្រទេសថៃ ) ០១ ករណី បានឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួន ០១ នាក់ និងពលករ០៥ នាក់។

ជនសង្ស័យជាមេខ្យល់ ឈ្មោះ គឹម សុខខឿន ហៅ ង៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅស្នាក់ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន) និងជនសង្ស័យម្នាក់ទៀតឃាត់ខ្លួនមិនបាន បានធ្វើសកម្មភាព ទាក់ទងគ្នា លួចនាំពលករចំនួន ០៥ នាក់ ប្រុស ០១ នាក់ (ក្នុងនោះក្មេង ចំនួន ០១ នាក់ ស្រី) រួមមាន ÷ ១-ឈ្មោះ ស៊ុយ សុគន្ធា ភេទប្រុស អាយុ ៣៤ ឆ្នាំ ២- ឈ្មោះ យន់ ម៉ាលី ភេទស្រី អាយុ ២៤ ឆ្នាំ ៣-ឈ្មោះ ច្រឹក វិច្ឆិកា ភេទស្រីអាយុ ១៦ ឆ្នាំ ៤-ឈ្មោះ សេង លីដា ភេទស្រី អាយុ ១៤ ឆ្នាំ ៥- ឈ្មោះ ច្រឹក ស្រីណេ ភេទស្រី អាយុ ០៩ ឆ្នាំ អ្នកទាំងប្រាំនាក់ មានទីលំនៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដោយយកប្រាក់ថ្លៃធ្វើដំណើរពីពលករ ក្នុងម្នាក់ ៦,០០០ បាត ។

ប្រតិបត្តិការបង្រ្កាបនេះដោយអនុវត្តតាមមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នឹងក្រោមការដឹកនាំបញ្ជាផ្ទាល់យ៉ាងយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន ។ បច្ចុប្បន្ន ករណីខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី។ ដោយឡែកពលករទាំង ០៥ នាក់ សមត្ថកិច្ចបាន ធ្វើការអប់រំណែនាំ និងឱ្យវិលត្រឡប់ទៅមូលដ្ឋានវិញ៕ រក្សាសិទ្ធិដោយ ៖ កូលាប

website_news/2021031101.txt · Last modified: 2021/11/03 09:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki