website_news:2021031102

ពលករខ្មែរ៨នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនភ្នំប្រាក់ឃាត់ខ្លួន

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 01/11/2021

ខេត្តបន្ទាយមានជ័យ៖លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា នៅថ្ងៃចន្ទថ្ងៃទី ០១ ខែ វិច្ឆិការ ឆ្នាំ ២០២១នេះ វេលាម៉ោង ៦ និង ៣០នាទីព្រឹក កម្លាំងប៉ុស្តិ៍ភ្នំប្រាក់ របស់វរសេនាតូចលេខ៨០៧ ដឹកនាំដោយ លោកវរសេនីយ៍ទោ ឌៀប ពេជ្រ មេបញ្ជាការរងទទួលទិសប៉ុស្តិ៍ភ្នំប្រាក់ បានចុះដើរល្បាត ត្រួតពិនិត្យ នៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ រហូតមកដល់ ចំណុចគំនរសំរាម មាននិយាមការ TA (62716-39574) ក៏ប្រទះឃើញ និងបានឃាត់ខ្លួន ពលករបម្រុងឆ្លងដែនទៅប្រទេសថៃសរុបចំនួន ០៨នាក់ នៅលើផ្លូវជាតិលេខ៥៨ ស្ថិតនៅ ភូមិ ក្តិបថ្ម ឃុំគោកមៀត ស្រុក ថ្មពួក ខេត្ត បន្ទាយមានជ័យ។ បន្ទាប់មកកម្លាំងប៉ុស្តិ៍ភ្នំប្រាក់ ក៏បានរៀបចំបញ្ជូនពលករចំនួន ០៨នាក់ ទៅអោយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោករមៀត របស់អធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បី ធ្វើការសួរនាំ និង អនុវត្តន៍ទៅតាមនីតិវិធី។

លោកវរសេនីយ៍ឯក ឡុង សំណាង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំបាញ់បោកមេខ្យល់ ដែតែងតែបញ្ចុះបញ្ជូល នាំពលករឆ្លងដែនខុសច្បាប់ ទាំងប្រថុយប្រថាន ដោយមិនគិតពីសុខសុវត្ថិភាព និង ខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសអនុវត្តន៍វិធានការ ៣កុំ-៣ការពារ ដើម្បីខ្លួនយើង គ្រួសារយើង និង សង្គមជាតិយើង៕

website_news/2021031102.txt · Last modified: 2021/11/03 09:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki