website_news:2021031103

កម្លាំងនគរបាលប៉ុស្តិ៍ព្រំដែនកូនភ្នំ សហការជាមួយកម្លាំងយោធា ទទួលប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ

http://cambodiapolice.com/policekh/ 3:50 pm 1 វិច្ឆិកា 2021

ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលរដ្ឋចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងនគរបាលប៉ុស្តិ៍ព្រំដែនកូនភ្នំ ដឹកនាំដោយលោកអនុសេនីយ៍ឯក ខៀវ-រ៉ាត់ (នាយប៉ុស្តិ៍)រួមជាមួយកម្លាំងផ្នែកស៊ើបការណ៍ ដឹកនាំដោយលោកអនុសេនីយ៍ទោ សេង-រ៉ើន(នាយផ្នែក)សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី១,វរសេនាតូចលេខ១ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ឡៃ-លឿន (មេបញ្ជាការកងអនុសេនាតូច),កម្លាំងយោធាកងអនុសេនាធំគាំទ្រ,វរសេនាតូច៥៣៣ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ភួង-វៃ(មេបញ្ជាការរងកងអនុសេនាធំ) បានទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ ត្រង់ចំណុចនៃភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន ០២នាក់,ស្រី០១នាក់។ បន្ទាប់ពីសាកសួរ កត់ឈ្មោះ និងអប់រំណែនាំរួច កម្លាំងយើងបានប្រគល់បងប្អូនឲ្យទៅក្រុមគ្រូពេទ្យទទួលយកទៅកាន់មណ្ឌលចត្តាទីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ ៕

website_news/2021031103.txt · Last modified: 2021/11/03 09:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki