website_news:2021031105

ទាហានថៃឃាត់ខ្លួន ប្រជាពលរដ្ឋខ្មែរប្រុសស្រី ចំនួន៥៣នាក់ លួចឆ្លងដែនដោយខុសច្បាប់

http://nokorwatnews.com/ 02/11/2021

ក្រុងប៉ោយប៉ែត៖ ប្រជាពលរដ្ឋខ្មែរ ប្រុស ស្រី ចំនួន៥៣នាក់ បានលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ត្រូវបានទាហានថៃឃាត់ខ្លួន នៅវេលាម៉ោង០៥ ទាបភ្លឺ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងឃុំផានស៊ឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ។

នគរបាលវរសេនាតូចការពារព្រំដែនបានឲ្យដឹងថា៖ ប្រជាពលរដ្ឋខ្មែរ ដែលលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃទាំង ៥៣នាក់នោះ មានស្រី ២៥នាក់ ត្រូវបានទាហាន(ព្រាន)ឈុតខ្មៅថៃវរសេនាធំលេខ១២ ឃាត់បាននៅក្នុងភូមិសាស្ត្រ ឃុំផានស៊ឹក ស្រុកអារញ្ញ។ ប្រភពដដែលបានបញ្ជាក់ថា៖ប្រជាពលរដ្ឋខ្មែរទាំងនោះ បន្ទាប់ពីឃាត់ខ្លួនទាហានឈុតខ្មៅថៃ បានបញ្ជូនទៅអធិការដ្ឋាននគរបាលក្លងណាំសៃ បន្ទាប់មកនគរបាលក្លងណាំសៃ បានបញ្ជូនបន្តទៅឲ្យ នគរបាលអន្តោប្រវេសន៍ ស្រុកអារញ្ញ ដើម្បីរៀបចំបញ្ជូនមកកម្ពុជាវិញ ៕

website_news/2021031105.txt · Last modified: 2021/11/03 09:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki