website_news:2021031201

មុខសញ្ញាមេខ្យល់ម្នាក់ ដែលនាំមនុស្សលួចឆ្លងដែនខុសច្បាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន អនុវត្តតាមច្បាប់

https://cen.com.kh/ Posted ByPen Srey NeatDecember 2, 2021

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០១ និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងសហការជាមួយ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងផ្នែកសឹករងស្រុកសំពៅលូន និងកម្លាំងវរសេនាតូច៥៣៣ ប្រចាំការតាមមាត់អូរព្រំដែនកម្ពុជា-ថៃ បង្ក្រាបករណីការនាំយកចេញ ដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន (បម្រុងចូលទៅក្នុងប្រទេសថៃ) ០១ករណី ស្ថិតនៅចំណុចក្រុមទី០១ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួន ០១នាក់ ឈ្មោះ ឆុំ លឹមស្រ៊ី ហៅ ស៊ី ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាព លួចនាំពលករចំនួន០៤នាក់ (ស្រី០២នាក់) ដែលមានទីលំនៅក្រៅភូមិសាស្រ្តខេត្តបាត់ដំបងបម្រុងឆ្លងដែនចូលទៅប្រទេសថៃ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់ ចំពោះពលករទាំង០៤នាក់សមត្ថកិច្ចធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យគាត់បញ្ឈប់សកម្មភាពបន្តទៀត និងវិលត្រឡប់ទៅមូលដ្ឋានវិញ ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

website_news/2021031201.txt · Last modified: 2021/12/03 10:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki