website_news:2021031202

តុលាការកំពូលជម្រះបណ្តឹងសាទុក្ខ អតីតមន្ត្រីនគរបាលម្នាក់ ពាក់ព័ន្ធការចាប់ប.ង្ខាំងកុមារីម្នាក់ ដើម្បីរំ.លោភសេព.សន្ថវ: និង បង្ខំឱ្យរួមភេទជាមួយប្រុសផ្សេង ដើម្បីរកលុយ!

https://cen.com.kh/ Posted ByPen Srey NeatDecember 2, 2021

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២១នេះ បានបើកសវនាការ ជំនុំជម្រះ លើបណ្ដឹងសាទុក្ខរបស់ជនជាប់ចោទម្នាក់ ដែលជាអតីតនគរបាល ជាប់ពាក់ព័ន្ធនឹងបទ ល្មើសសញ្ចារកម្មស្ថានទម្ងន់ទោស ដោយយកសង្សារខ្លួនឲ្យទៅ អ្នកដទែរួមភេទដើម្បីយកលុយ ប្រព្រឹត្តនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កាលពីពអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ និងខែមករា ឆ្នាំ២០១៨។

សវនាការនេះ ដឹកនាំដោយលោកចៅក្រមជីវ កេង ជាប្រធានចៅក្រមប្រឹក្សា និងមានលោកអគ្គព្រះរាជអាជ្ញារង ឈួន ចាន់ថា គឺជាតំណាងមហាអយ្យការអមតុលាការកំពូល ព្រមទាំងមានវត្តមានរបស់ជនជាប់ចោទ និងមេធាវីការពារក្តីផងដែរ។ យោងតាមការសំណុំរឿងរបស់ចៅក្រមរបាយការណ៍ បានឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ឌឹម មករា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមុនចាប់ខ្លួន ជាមន្ត្រីនគរបាលផ្នែកអគ្គិភ័យ នៅខេត្តព្រៃវែង។ ចំណែកឯ ជនរងគ្រោះ មានអាយុ១៦ ឆ្នាំ ត្រូវជាសង្សាររបស់ជនជាប់ចោទ ឈ្មោះ ឌឹម មករា។ ឈ្មោះ ឌឹម មករា ត្រូវបានសាលាដំបូងខេត្តព្រៃវែង កាលពីឆ្នាំ ២០១៩ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៨ ឆ្នាំ ពីបទ: សញ្ចរកម្ម មានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ តាមមាត្រា ២៤១ និង ២៨៩ នៃក្រមព្រហ្មទណ្ឌ ។ តែគាត់ប្តឹងឧទ្ធរណ៍ ខណៈសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានតម្កល់ទណ្ឌកម្មរបស់គាត់ រក្សាទុកដដែល។ គាត់ ក៏បន្តប្តឹងសារទុក្ខ មកតុលាការកំពូលទៀត។ ជនជាប់ចោទឈ្មោះ ឌឹម មករា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១១ ខែ ឧសភា ឆ្នាំ ២០១៨ តាមបណ្តឹងរបស់កុមារីរងគ្រោះ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ, ជនជាប់ចោទ បានចាប់ប.ង្ខាំងជនរងគ្រោះ នៅក្នុងបន្ទប់ជួល អស់រយៈពេល ប្រហែល៤ខែ ដើម្បីរំលោភសេពសន្ថវ: និង បានលក់ខ្លួនជនរងគ្រោះ ទៅរួមភេទ ជាមួយបុរសដទៃទៀត ដើម្បីរកលុយឲ្យជនជាប់ចោទ។ ក្រៅពីនោះ, ជនជាប់ចោទ ព្រមទាំងបានគំ.រាមស.ម្លាប់ជនរងគ្រោះផងដែរ បើសិនជនរងគ្រោះ ប្រាប់រឿងរ៉ាវ របស់ខ្លួនទៅម្តាយ ឬ អ្នកដទៃទៀត។ នាពេលសវនាការ ជនជាប់ចោទ ឌឹម មករា បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់ និង និយាយថា គាត់មិនបានប្រព្រឹត្តអ្វី ដូចការចោទគាត់ខាងលើនោះឡើយ ។ ទោះបីជាយ៉ាងណាក្តី, ឈ្មោះ ឌឹម មករា បានទទួលស្គាល់ថា ជនរងគ្រោះ និង ខ្លួន គឺជាគូសង្សារនឹងគ្នា និងធ្លាប់បានរស់នៅជាមួយគ្នា នៅផ្ទះជួល នៅក្នុងខេត្តព្រៃវែង មុខពេលខ្លួន ត្រូវបានចាប់ឃាត់ខ្លួន។ ជនជាប់ចោទ ឌឹម មករា បានសំណូមពរដល់តុលាការកំពូល មេត្តាសម្រេច ទម្លាក់បទចោទប្រកាន់ និង ដោះលែង រូបគាត់ឲ្យមានសេរីភាពវិញ ។ តុលាការកំពូលនឹងប្រកាសសាលដីកា សំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២១៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

website_news/2021031202.txt · Last modified: 2021/12/03 10:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki