website_news:2021040101

សម្ដេចតេជោ បញ្ជាឱ្យអាជ្ញាធរគ្រប់គ្រងឱ្យបានហ្មត់ចត់ ចំពោះអ្នកឆ្លងមកពីថៃ

http://btv.com.kh/ 01/01/2021

ភ្នំពេញ ៖ អំឡុងពេលនេះ ពលករខ្មែរ បានវិលត្រឡប់មកពីប្រទេសថៃ ចូលមកកាន់កម្ពុជាវិញ ដោយសារភ័យខ្លាចចំពោះបញ្ហាកូវីដ–១៩ ដែលកំពុងតែឆ្លងរាលដាលក្នុងសហគមន៍ នៃប្រទេសថៃ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាឱ្យអាជ្ញាធរដែលឈរជើងនៅតាមព្រំដែន គ្រប់គ្រងឱ្យបានហ្មត់ចត់ ចំពោះអ្នកឆ្លងដែនមកពីថៃទាំងអស់។ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យកម្លាំងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងអាជ្ញាធរខេត្តជាប់ព្រំដែនថៃ ធ្វើការគ្រប់គ្រងឲ្យបានហ្មត់ចត់ជាទីបំផុតចំពោះអ្នកឆ្លងដែនមកពីថ្ងៃ ដាច់ខាត មិនឲ្យមានការលួចឆ្លងដែនចូលមកក្នុងផ្ទៃក្នុងប្រទេស ដោយមិនបានធ្វើការត្រួតពិនិត្យ មិនបានយក សំណាក និងធ្វើចត្តាឡីស័ក ត្រឹមត្រូវនោះទេ។ សម្តេចតេជោ បានដាក់បទបញ្ជាដល់កងដឹកជញ្ជូនរបស់កងយោធពលខេមរភូមិន្ទ ឲ្យផ្អាកជា បន្ទាន់ ក្នុងការដឹកពលករពីប្រទេសថៃ ចូលមកក្នុងផ្ទៃក្នុងប្រទេស ដែលធ្លាប់តែដឹកទៅតាមខេត្ត-ក្រុងនានា ដោយធ្វើចត្តាឡីស័កពួកគេនៅតំបន់ព្រំដែន ល្អជាជាងដឹកពួកគេចូលមកក្នុងផ្ទៃក្នុងប្រទេស ដែលនាំឲ្យ មានករណីឆ្លងនៅក្នុងសហគមន៍សារជាថ្មី។ សម្តេចតេជោ បានបញ្ជាឲ្យត្រៀមលក្ខណៈពង្រឹងការធ្វើចត្តាឡីស័កនៅព្រំដែន ព្រមទាំងឲ្យត្រៀម បន្ថែមក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងកូវីដ–១៩ ថវិកា ព្រមទាំងសម្ភារៈ បច្ចេកទេសទៅកាន់តំបន់ព្រំដែន ប្រសិនបើមានករណីចាំបាច់ ដោយត្រូវធ្វើយ៉ាងណាដើម្បីប្រាកដថា អាចទប់ទល់នឹងករណីនេះបាន។

នៅថ្ងៃនេះ ក្រសួងសុខាភិបាល បានប្រកាសថា បានរកឃើញករណីវិជ្ជមានកូវីដ–១៩ ចំនួន១២ នាក់ទៀត ដែលសុទ្ធសឹងជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ។ ដែលគិតមកដល់ពេលនេះ មាន ពលករខ្មែរមកពីប្រទេសថៃ សរុប១៤នាក់ហើយ បានឆ្លងមេរោគកូវីដ–១៩៕ អត្ថបទ៖ ពៅ រក្សា

website_news/2021040101.txt · Last modified: 2021/01/04 12:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki