website_news:2021040107

គិតត្រឹមថ្ងៃ១មករា ខេត្តបាត់ដំបងទទួលបានពលករខ្មែរមកពីថៃ ចំនួន១៥៦៨នាក់

https://kampucheathmey.com/ January 2, 2021 ByKang Tola

លោក ឱសថ បណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២១មាន ពលករខ្មែរមកពីចូលតាមច្រកព្រំដែនខេត្តនិងក្រៅខេត្តទាំងអស់សរុប ១៥៦៨ នាក់បានយកសំណាកសរុប ១២៣៨ នាក់ ក្នុងនោះទទួលបានលទ្ធអវិជ្ជមានចំនួន ១០៣៥ នាក់ និងលទ្ធផលវិជ្ជមានចំនួន ៤នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ លោកបានបន្តថា បច្ចុប្បន្ននេះមានពលករខ្មែរមកពីថៃចំនួន១២៥១នាក់ កំពុងធ្វើចត្តាឡីស័កនៅមណ្ឌល១ ស្រី៥០៨នាក់ និង២០នាក់ ស្រី១៣នាក់ ធ្វើចត្តាឡីស័កនៅមណ្ឌល២។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីថ្ងៃទី០១មករាឆ្នាំ២០២១បានអញ្ជើញចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័ក នៅតាមស្រុកជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានណែនាំដល់អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធត្រូវពង្រឹងការធ្វើចត្តាឡីស័កទៅលើពលករខ្មែរមកពីថៃឲ្យបានគ្រប់១៤ថ្ងៃ ដើម្បីការពារកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩លក្ខណៈទ្រង់ទ្រាយធំ និងឆ្លងចូលទៅក្នុងសហគមន៍៕ ដោយ ៖ សំអឿន

website_news/2021040107.txt · Last modified: 2021/01/04 13:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki