website_news:2021040108

ឃាត់ខ្លួនពលករខ្មែរ១៥នាក់ ឆ្លងដែនចូលប្រទេសដោយខុសច្បាប់ និងជនជាតិថៃម្នាក់ចាកចេញពីប្រទេសកម្ពុជា

https://khmernote.com.kh/ January 3, 2021 Khmernote Media

កោះកុង៖ យោងតាមការចុះផ្សាយនៅលើគេហទំព័រ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២១និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានចុះល្បាតក្នុងភូមិសាស្រ្តស្លាបស្តាំ ពិនិត្យឃើញពលករខ្មែរ ឆ្លងដែនចូលប្រទេសដោយខុសច្បាប់ចំនួន ១៥នាក់ មានលិខិតបញ្ជាក់ពីស្ថាទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលិខិតបញ្ជាក់សុខភាព របស់មន្ទីរពេទ្យខេត្តកោះកុង។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ១៥នាក់នេះ មាន ១-ឈ្មោះ គង់ ហីន ភេទប្រុស អាយុ ២២ឆ្នាំ, ២-ឈ្មោះ ហេង សុភៀនប្រុស អាយុ ៤៨ឆ្នាំ, ៣-ឈ្មោះ ហេង សៀវម៉េង ប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិចុងជាច ឃុំចុងជាច ស្រុករមៀកថ្មី ខេត្តត្បូងឃ្មុំ, ៤-ឈ្មោះ ស៊ីន អ៊ូច ភេទស្រី អាយុ ៤៨ឆ្នាំ, ៥-ឈ្មោះ ឆាន សា ភេទប្រុស អាយុ ៤៨ ឆ្នាំ, ៦-ឈ្មោះ សូរីយា សា អាយុ ០៩ឆ្នាំនៅភូមិដើមចង្រ្កាន ឃុំចក ស្រុកអូរាំឪ ខេត្តត្បូងឃ្មុំ, ៧-ឈ្មោះ អ៊ូ ឈ្នៀង ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិព្រៃទទឹង ឃុំអង្គសុភីស្រុក កំពង់ត្រាច ខេត្តកំពត, ៨-ឈ្មោះ ម៉េង លាន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិទួលដង្កោ ឃុំជ្រៃវៀន ស្រុកព្រៃឈខេត្តកំព់ងចាម, ៩-ឈ្មោះ ជៀង វុធទុំ ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិទ្រឡើក ឃុំអង្គទ្រេត ស្រុកព្រៃវែង ខេត្តព្រៃវែង, ១០-ឈ្មោះ ប៊ុន ចិត្រា ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយដង្គំ ឃុំស្វាយដង្គំ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង, ១១-ឈ្មោះសុងបទ្រី ភេទប្រុស អាយុ ៥១ឆ្នាំ, ១២-ឈ្មោះ សំចន្ថា ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិស្មាច់មានជ័យ ឃុំស្ទឹងវែង ស្រុកទងទុង ខេត្តកោះកុង, ១៣-ឈ្មោះ ចាន់ ថន ភេទស្រី អាយុ ២១ឆ្នាំ, ១៤-ឈ្មោះ ស្រី អូន ភេទស្រី អាយុ ៣៣ឆ្នាំ, ១៥-ឈ្មោះ ឈិន កាក់ភេទស្រី អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិដើមចង្រ្កាន ឃុំចក ស្រុកអូរាំឪ ខេត្តត្បូងឃ្មុំ និងបានធ្វើការសាកសួរ អប់រំណែនាំ រួចប្រគល់ជូនមន្រ្តីចត្តាឡីស័ក ប្រចាំមាត់ច្រក ដើម្បីអនុវត្តនិតិវិធីបន្ត នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។

ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវគ្មានកូវីដ-១៩៕

website_news/2021040108.txt · Last modified: 2021/01/04 13:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki