website_news:2021040115

ឃាត់ខ្លួនពលករខ្មែរ០៦នាក់ និងបុរសជនជាតិខ្មែរ ០១នាក់ ដែលលើកជញ្ជូនកាបូប សម្ភារៈ ពលករខ្មែរធ្វើការឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា

https://www.facebook.com/GDIOfficial 01-01-2021

បាត់ដំបង៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ០៩និង៣០នាទី កម្លាំងប្រចាំការគោលដៅស្លាបឆ្វេង របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានធ្វើការឃាត់បានបុរសជនជាតិខ្មែរ ០១នាក់ ដែលបានលើកជញ្ជូនកាបូប សម្ភារៈ ពលករខ្មែរធ្វើការឆ្លងដែនចូលមកប្រទេសកម្ពុជា។ បន្ទាប់ពីបានធ្វើការសួនាំ និងទទួលបានព័ត៌មានរបស់ពលករខ្មែរ ដែលឆ្លងដែនចូលមកកម្ពុជា កម្លាំងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណ និងទីតាំងដែលពួកគាត់កំពុងធ្វើដំណើរចាកចេញពីស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយក៏បានធ្វើការសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល រហូតឈានដល់ធ្វើការឃាត់ដំណើរពួកគាត់បាន នៅក្នុងស្រុកបវេល ខេត្តបាត់ដំបង។ ចំពោះពលករដែលឆ្លងដែនចូលមកកម្ពុជា មានចំនួន ០៤នាក់ ស្រី ០១នាក់ ក្នុងនោះរួមមានកុមារ ០២នាក់ និងអ្នកពាក់ព័ន្ធដែលត្រូវជា ឪពុក-ម្តាយ របស់ពលករទាំងពីរខាងលើ មានចំនួន០២នាក់ ដែលសរុបទាំងអស់មានចំនួន ០៦នាក់។

បច្ចុប្បន្នអ្នកទាំង ០៦នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក អនុវិទ្យាល័យសាមគ្គី ស្រុកបវេល ខេត្តបាត់ដំបង រីឯអ្នកលើកជញ្ជូនកាបូន សម្ភារៈ ឲ្យពលករខ្មែរត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក សាលាបឋមសិក្សា ហ៊ុន សែន ជ្រៃសីមា ខេត្តបាត់ដំបង៕

website_news/2021040115.txt · Last modified: 2021/01/04 13:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki