website_news:2021040202

ពលករខ្មែរ និងកុមារ១៧នាក់ នៅម៉ាឡេស៊ី នឹងត្រឡប់មកកម្ពុជាវិញ ក្រោមកិច្ចអន្តរគមន៍ពីស្ថានទូត

https://thmeythmey.com/ 03, Feb 2021 , 5:34 pm ដោយ: ធឿន បញ្ញាឬទិ្ធ

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេ! ពលករខ្មែរ១៥នាក់ និងកុមារ២នាក់ នៅម៉ាឡេស៊ី នឹងត្រឡប់មកកម្ពុជា នៅល្ងាចថ្ងៃទី៣ កុម្ភៈនេះ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី។ ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី បានបញ្ជាក់ថា ពលករខ្មែរទាំងនេះ នឹងមកកម្ពុជាតាមជើងយន្តហោះលេខSQ5008។ អមជាមួយការជួយសង្គ្រោះនេះ ស្ថានទូតកម្ពុជា បានសង្កត់ធ្ងន់ថា៖«សូមបញ្ឈប់ការធ្វើចំណាកស្រុកដោយខុសច្បាប់»។

កាលពីខែមករា កន្លងមក ស្ថានទូតកម្ពុជា ក៏បានជួយសង្គ្រោះពលករខ្មែរជាង២០នាក់ហើយ នៅម៉ាឡេស៊ី ដើម្បីសម្របសម្រួលឱ្យពួកគេអាចត្រឡប់មកកម្ពុជា។ ពលករដែលស្ថានទូតកម្ពុជា អន្តរាគមន៍សង្គ្រោះនេះ ភាគច្រើនជាពលករឆ្លងដែនខុសច្បាប់ ចូលម៉ាឡេស៊ី៕

website_news/2021040202.txt · Last modified: 2021/02/04 11:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki