website_news:2021040203

អភិបាលខេត្តកោះកុង ជំរុញឱ្យមន្ត្រីនៅតាមច្រកទ្វារអន្តរជាតិចាំយាម និងបន្ទាត់ព្រំដែន ត្រូវពង្រឹងលើការងារធ្វើចត្តាឡីស័កឱ្យបានម៉ឹងម៉ាត់បំផុត

https://grandnewsasia.com/ 03-02-2021

កោះកុង ៖ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យច្រកទ្វារអន្តរជាតិចាំយាម និងបន្ទាត់ព្រំដែន ដើម្បីពង្រឹងការទប់ស្កាត់ពលករឆ្លងដែនក្នុងគោលបំណងតម្រូវឱ្យធ្វើចត្តាឡីស័កគ្រប់ៗរូប និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ជាមួយគ្នានេះដែរ លោកស្រីសូមឱ្យសមត្ថកិច្ចគ្រប់រូប មានវិធានការឱ្យបានម៉ឺងម៉ាត់បំផុត ព្រមទាំងសហការជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក ធ្វើយ៉ាងណាគ្រប់គ្រងឱ្យបាននូវពលករ ដែលវិលមកស្រុកកំណើតវិញ ស្រមតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕

website_news/2021040203.txt · Last modified: 2021/02/04 11:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki