website_news:2021040303

មន្ត្រីៈ ពលករ សម្រុកចូលស្រុក នៅពេលអត់មានការងារធ្វើ និងបុណ្យចូលឆ្នាំខ្មែរ ជិតមកដល់

https://www.rasmeinews.com/ 3 March, 20210

ដោយៈ អូរស្មាច់ / ឧត្តរមានជ័យៈ មន្ត្រីនៃមន្ទីរសុខាភិបាល ខេត្តឧត្តរមានជ័យ បានឲ្យ ដឹងថាៈ ពលករកម្ពុជា បានសម្រុកចូលស្រុក នៅច្រកព្រំដែន ក្នុងខេត្តឧត្តរមានជ័យ មានចំនួនកាន់តែច្រើន ។ ការសម្រុកចូលច្រើនបែបនេះ ដោយសារពួកគាត់មិនមាន ការងារធ្វើ នៅក្នុងប្រទេសថៃ និងជិតដល់ថ្ងៃបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខភិបាល ខេត្តឧត្តរមានជ័យ បានឲ្យដឹង នៅថ្ងៃទី៤ ខែមីនានេះថា ពលករកម្ពុជាបានសម្រុកចេញ ពីប្រទេសថៃ ចូលមកស្រុកកំណើតវិញ នៅច្រកអូរស្មាច់ព្រំដែន ក្នុងខេត្តឧត្តរមានជ័យ មានចំនួនកាន់តែច្រើន។ ពលករ សម្រុកចូលមក ច្រើនបែបនេះ ដោយបច្ចុប្បន្ន ពួកគាត់ អត់មានការងារធ្វើ ក្នុងប្រទេសថៃ និងជិតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក្នុងគោលបំណង បានជួបជុំក្រុមគ្រួសារ ផងដែរ។ លោកវេជ្ជបណ្ឌិត បានបន្តថាៈ បច្ចុប្បន្ន មានពលករកម្ពុជា បានចូលមកតាមច្រក អន្តរជាតិអូរស្មាច់ ពីចន្លោះជាងចំនួន ៤០០ ទៅជាង ៥០០ នាក់ ក្នុងមួយថ្ងៃ ហើយអាជ្ញាធរ ខេត្តឧត្តរមានជ័យ គ្រោងរៀបចំបង្កើត មណ្ឌលធ្វើចត្តាឡីស័ក បន្ថែមទៀត។ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានបញ្ជាក់ថាៈ ចាប់តាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ស្របពេលដែលប្រទេសថៃ ផ្ទុះជំងឺកូវីដ.១៩ ខ្លាំង រហូតមកដល់ថ្ងៃនេះ ពលករប្រុស ស្រី ដែលបានចាកចេញ ពីប្រទេសថៃ និងបានធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានាទូទាំង ខេត្តមានចំនួនសរុប ១៣.៩២៣ នាក់ ក្នុងនោះ បានធ្វើចត្តាឡីស័ករួច មានចំនួន ៩.៥៨៤ នាក់ និងកំពុងធ្វើចត្តាឡីស័ក មានចំនួន ៤.៣៣៩ នាក់ លើទីតាំងមណ្ឌលធ្វើចត្តាឡីស័ក ដែលបានរៀបចំរួច មានចំនួន ២៣ មណ្ឌល ៕/V-PC

website_news/2021040303.txt · Last modified: 2021/03/04 13:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki