website_news:2021040306

វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ស្រុកសំពៅលូន សហការទទួលពលរដ្ឋត្រឡប់មកពីប្រទេសចំនួន៥នាក់ ប្រគល់ឲ្យគ្រូពេទ្យបញ្ជូនទៅមណ្ឌលធ្វើ ចត្តាឡីស័កនៅអនុវិទ្យាល័យភ្នំ៣២

https://cambodiapolice.com/policekh/ 5:37 pm 3 មីនា 2021

ខេត្តបាត់ដំបង ៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានជំរុញឲ្យកម្លាំងនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បន្តពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនគោកជាប្រចាំ ពិសេសត្រួតពិនិត្យមើលប្រជាពលរដ្ឋនិងមេខ្យល់ដឹកនាំពលរដ្ឋខុសច្បាប់។ជាក់ស្តែងនៅថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែ មីនា ឆ្នាំ២០២១ដែរ កម្លាំងនគរបាលប៉ុស្តិ៍ព្រំដែនគោកគីឡូ៩ និងប៉ុស្តិ៍ព្រំដែនគោកគីឡូ១៣ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ស្រុកសំពៅលូន បានសហការជាមួយកម្លាំងយោធាផ្នែកសឹករង ស្រុកសំពៅលូន និងកម្លាំងយោធាវរសេនាតូចលេខ៥៣៣ ទទួលប្រជាពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃ មកប្រទេសកម្ពុជាវិញ ចំនួន៥នាក់ ស្រី៣នាក់ (ក្មេងស្រីតូច១នាក់) ត្រង់ចំណុចភូមិសាស្ត្រភូមិគីឡូ៩ ឃុំជ្រៃសីមា ចំនួន២នាក់(ប្រុស)និងចំណុចភូមិសាស្ត្រភូមិពោធិ៍ ជ្រៃឃុំសិរីមានជ័យ ចំនួន៣នាក់ (ស្រី) ក្នុងនោះក្មេងស្រីតូច១នាក់ ស្រុកសំពៅលូន ។ បន្ទាប់ពីធ្វើការសាកសួរកត់ត្រាឈ្មោះ និងធ្វើការអប់រំណែនាំរួច កម្លាំងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ ៕

website_news/2021040306.txt · Last modified: 2021/03/04 13:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki