website_news:2021040307

ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប

https://information.gov.kh/ ចេញផ្សាយ ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០២១

សៀមរាប៖ នៅថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួនមក ១២២នាក់ ស្រី ៣៦នាក់ ក្នុងនោះកុមារា ៧នាក់ កុមារី ៤នាក់ មានដូចខាងក្រោម៖

១-សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

២-សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ៤៣នាក់ ស្រី ១៦នាក់ កុមារា ៤នាក់ កុមារី ៣នាក់។

៣-សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ២១នាក់ ស្រី ៣នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

៤-សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ៥៨នាក់ ស្រី ១៧នាក់ កុមារា ០៣នាក់ កុមារី ១នាក់។

៥-ច្រកដូង ស្រុកកំរៀង÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។

សូមបញ្ជាក់៖ ពួកគាត់ទាំង ១២២នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យដាក់មណ្ឌលចត្តាឡីស័ក, នៅសាលារៀន និងវិទ្យាល័យនានា ក្នុងខេត្តបន្ទាយមានជ័យចំនួន ៦៤នាក់, ខេត្តបាត់ដំបង ចំនួន ០០នាក់ និងឧត្តរមានជ័យចំនួន ៥៨នាក់ ដើម្បីធ្វើការពិនិត្យសុខភាព និងយកសំណាក់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប ៖ ធូ កុសល

website_news/2021040307.txt · Last modified: 2021/03/04 13:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki