website_news:2021040308

ស្ថានទូតកម្ពុជា ប្រចាំម៉ាឡេស៊ី អំពាវនាវឲ្យពលករបញ្ឈប់ការ ធ្វើចំណាកស្រុក ដោយខុសច្បាប់ដែល អាចប្រឈមនឹងហានិភ័យខ្ពស់

https://dap-news.com/national/ ByKD102 Posted on March 4, 2021

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បន្តជួយសម្របសម្រួល ជូនពលករ/ពលការិនីចំនួន៨នាក់ ដែលបានមករស់នៅ និងធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ី បានវិលត្រឡប់ទៅកម្ពុជាវិញ ។ ពួកគាត់បានទៅដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ តាមជើងយន្តហោះហើរ អាកាសចរណ៍សិង្ហបូរីលេខ SQ5008 កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៥៖៣៥នាទី ។ ជាមួយគ្នានោះស្ថានទូតកម្ពុជា ប្រចាំម៉ាឡេស៊ី អំពាវនាវឲ្យពលករបញ្ឈប់ការធ្វើចំណាកស្រុកដោយខុសច្បាប់ដែល អាចប្រឈមនឹងហានិភ័យខ្ពស់ ៕

website_news/2021040308.txt · Last modified: 2021/03/04 13:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki