website_news:2021040602

អ្នកនាំពាក្យក្រសួងការបរទេស ៖ គិតត្រឹមឆ្នាំ២០២០ អាមេរិកបញ្ជូនពលរដ្ឋខ្មែរ មកកម្ពុជាវិញ សរុប ៧៧៤នាក់

https://cen-news.com/ Posted ByPen Srey Neat June 3, 2021

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង បានមានប្រសាសន៍បញ្ជាក់កាលពីរសៀលថ្ងៃទី៣ ខែមិថុនា នេះថា ប្រជាពលរដ្ឋខ្មែរដែលសហរដ្ឋអាមេរិក បញ្ជូនខ្លួនមក កម្ពុជាវិញ នាពេលកន្លងមកនេះមានចំនួនសរុប ៧៧៤នាក់ ដោយឡែកនៅក្នុងឆ្នាំ ២០២០ កន្លងមកនេះ មានចំនួន២៥នាក់។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋខ្មែរដែលសហរដ្ឋអាមេរិកបញ្ជូនមកស្រុកកំណើតវិញ ពួកគេបានរស់នៅក្នុងសមាហរណកម្មមានជីវ ភាពល្អសមរម្យមានមុខរបរធ្វើនៅក្នុងសង្គមជាតិ ។ “កម្ពុជាយើងទទួលប្រជាពលរដ្ឋដែលសហរដ្ឋអាមេរិកបញ្ជូនមកវិញ គឺតែងតែធ្វើឲ្យពួកគាត់មានការរស់នៅប្រកបដោយសមរម្យអាចរស់នៅបាននៅក្នុងសង្គមជាតិយើង មិនមែនយកមកប្រលែងចោល គឺយើងបានខិតខំយកចិត្តទុកដាក់ ជាពិសេសគឺតាមរយៈក្រសួងដែលស្រាយផ្ទាល់ គឺក្រសួងមហាផ្ទៃដែលបានទទួលយកមក ហើយបានចាត់ចែងជាមួយក្រសួងពាក់ព័ន្ធបន្តទៀត”។

សូមជម្រាបថា នៅក្នុងជំនួបពិភាក្សារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជាមួយលោកស្រី វិនឌី រូត្ស ស៊ើមែន (Wendy Ruth Sher man) អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ជាមួយ នៅ វិមាន សន្តិភាព កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ភាគីទាំងពីរក៏បានពិភាក្សាពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកម្មវិធីមាតុភូមិនិវត្តន៍ ពលរដ្ឋលើការបញ្ជូនពលរដ្ឋកម្ពុជាពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ ដោយផ្អែកលើគោលការណ៏ គោរពសិទ្ធិមនុស្ស លើទិដ្ឋភាពមនុស្សធម៌ និងមេត្តាករុណាធម៌ ។ គួរបញ្ជាក់ថា កម្ពុជា – អាមេរិក បានចុះអនុស្សរណៈជាមួយគ្នា ( MoU) កាលពីឆ្នាំ២០១៦ ។ ចំពោះពលរដ្ឋកម្ពុជាដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌបំពានច្បាប់សហរដ្ឋអាមេរិក ត្រូវចាប់ បញ្ជូនមកប្រទេសកំណើតវិញ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

website_news/2021040602.txt · Last modified: 2021/06/04 10:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki