website_news:2021040603

កម្លាំងចម្រុះសហការចុះការពារសន្តិសុខ និងត្រួតពិនិត្យពលរដ្ឋ ឆ្លងដែន ខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 03/06/2021

ខេត្តបាត់ដំបង ៖ តាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ ៨ ១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨ ១៧ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែន១៣ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨ ១៧ ដឹកនាំដោយលោកអនុសេនីយ៍ទោ ម៉ឹង-ម៉េត (នាយប៉ុស្តិ៍ស្តីទី) រួមជាមួយលោកអនុសេនីយ៍ទោ ហ៊ឹង-កុម្ភៈ (នាយរងផ្នែកសេនាធិការ) សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកសំពៅលូន ដឹកនាំដោយលោកវរសេនីយ៍ត្រី វ៉ាន់-សុផល (មេបញ្ជាការរងផ្នែកសឹករង) និងកម្លាំងយោធាវរសេនាតូច៥៣៣ ដឹកនាំដោយលោក អនុសេនីយ៍ឯក ស៊ីន-សេងអាន(មេបញ្ជាការរងគ) បានចេញល្បាតតាមខ្សែបន្ទាត់កម្ពុជា_ថៃ ក្នុងមុខសញ្ញាប៉ុស្តិ៍គ្រប់គ្រងចាប់ពីចំណុចភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពពៅលូន ដល់ចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ៕

website_news/2021040603.txt · Last modified: 2021/06/04 10:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki