website_news:2021040604

មេខ្យល់ថៃម្នាក់ត្រូវបានចាប់ខ្លួនពីបទនាំពលករខ្មែរឆ្លងកាត់ព្រំដែនខុសច្បាប់

https://www.khmertimeskh.com/ យិន សឿម / ខ្មែរថាមស៍ June 2, 2021

អាជ្ញាធរខេត្តបន្ទាយមានជ័យបានចាប់ខ្លួនពលករចំណាកស្រុកកម្ពុជាចំនួន ៩ នាក់ និងមេខ្យល់ជនជាតិថៃម្នាក់ ខណៈពួកគេកំពុងព្យាយាមលួចឆ្លងដែនទៅប្រទេសថៃ។ លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងនគរបាលខេត្តបាននិយាយថា ជនសង្ស័យបានព្យាយាមឆ្លងដែនចូលប្រទេស ថៃដោយខុសច្បាប់ពី ភូមិសាមគ្គីមានជ័យ ក្រុងប៉ោយប៉ែត។ លោកស្រីបានបន្ថែមថាមេខ្យល់ថៃម្នាក់នឹងត្រូវបញ្ជូនទៅតុលាការ ខណៈដែលកម្មករទាំង ៨ នាក់ត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ៕

website_news/2021040604.txt · Last modified: 2021/06/04 10:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki