website_news:2021040802

ផ្ដែផ្ដាំដល់បងប្អូនពលករ ដែលចង់ត្រលប់មកស្រុកកំណើត សូមកុំធ្វើបែបនេះ អាចគ្រោះថ្នាក់ណាស់

https://cambonews-plus.online/ by MMO 1 03/08/2021

បន្ទាយមានជ័យ៖ រដ្ឋាភិបាលមានការព្រួយបារម្ភដល់សុវត្ថិភាពបងប្អូនប្រជាពលរដ្ឋទាំងក្នុងស្រុក និង ចំណាកស្រុកជាខ្លាំង បន្ទាប់ពីពលករខ្មែរចំណាកស្រុកដែលត្រឡប់មកស្រុកកំណើតវិញដោយធ្វើសកម្មភាពល្មើសនឹងវិធានការរបស់ក្រសួនសុខាភិបាល។ កាលពីថ្ងៃទី០២ សីហា ម្សិលមិញនេះ ខាងកម្លាំងមន្ដ្រីសមត្ថកិច្ច បានសហការគ្នាចុះស្វែងរកតាមភូមិសាស្ត្រតូចៗ និងចាប់បានបងប្អូនពលករខ្មែរ មួយចំនួនដែលបានរត់គេចតាមព្រៃ ឆ្លងអូ ដើម្បីគេចពីការធ្វើតាមវិធានការអនុវត្ត ចត្តាឡីស័ក្ក១៤ថ្ងៃរបស់ក្រសួងសុខាភិបាល។ កាន់តែព្រួយបារម្ភនោះគឺ បងប្អូនពលករខ្មែរទាំងនេះ បានលួចឆ្លងអូរត់កាត់ព្រៃ លួនតាមច្រកតូចៗ ដែលជាតំបន់មានគ្រាប់មីនមិនទាន់ផ្ទុះ លើសពីនោះវាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវីតជាជាងការធ្វើចត្តាឡីស័ក្កទៅទៀត។ យោងតាមហេតុការណ៍នេះ សូមផ្ដែផ្ដាំដល់បងប្អូនពលករដែលវិលត្រឡប់មកស្រុកកំណើតវិញសូមរក្សាភាពអត់ធ្មត់និងធ្វើការវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីការពារសុវត្ថិភាពពីការចម្លង ជម្ងឺកូវីដ១៩ ដល់អ្នកដ៏ទៃ។ ជាពិសេសសូមបងប្អូន រកកន្លែងសុវត្ថិភាព រួចរាយការណ៍ចូលស្ថានទូតឬក្រុមការងារតាមព្រំដែនក៏ដូចជាក្រុមការងារដែលចុះទៅជួយបងប្អូននៅដីថៃ៕ប្រភព៖ Banteay Meanchey News Youths

website_news/2021040802.txt · Last modified: 2021/08/04 11:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki