website_news:2021040803

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បន្តចុះសួរសុខទុក្ខកម្លាំងតាមព្រំដែនកម្ពុជា-ថៃនិងកម្លាំងកំពុងឈរជើងបិទខ្ទប់ព្រំប្រទល់ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

http://cambodiapolice.com/policekh/ 4:39 pm 3 សីហា 2021

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមាមជ័យ អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ទទួលផែនការងារសេនាធិការ, លោកវរសេនីយ៍ឯក វ៉ាត ចន្ថា នាយការិយាល័យគណនេយ្យ នៃស្នងការដ្ឋាននគរបាលខេត្ត បានបន្តចុះសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យការរៀបចំសណ្តាប់ធ្នាប់ កងកម្លាំងកំពុងឈរជើងបិទខ្ទប់នៅតាមព្រំប្រទល់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ កម្លាំងវរៈនគរបាលការពារព្រំដែនគោកលេខ៨០៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នៅក្នុងពិធីពិធីសំណេះសំណាលនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាននាំយកអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានទឹកបរិសុទ្ធវីតាល់ចំនួន១០០កេស, ម៉ាស់ចំនួន២.៥០០ម៉ាស់ និងរបាំងពាក់មុខចំនួន៨០ ប្រគល់ជូនដល់ កម្លាំងវរៈនគរបាលការពារព្រំដែនគោកលេខ៨០៧ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលថ្មពួក សហការជាមួយកម្លាំងយោធា កងរាជងាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន ក្នុងយុទ្ធនាបិទខ្ទប់ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រភេទថ្មីដែលតា ដូចជាតាមគោលដៅនៃព្រំប្រទល់ខេត្តឧត្តរមានជ័យ ស្រុកបន្ទាយអំពិល និងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ស្រុកថ្មពួក និងគោលដៅផ្សេងៗទៀត ដូចជាគោលដៅអក្សរ (T) ស្ថិតក្នុងភូមិថ្មរមៀលលើផ្លូវជាតិលេខ៥៩,គោលដៅគោងាប់ជាប់ព្រំដែនកម្ពុជា-ថៃស្ថិតក្នុងភូមិតាម៉ាំង,គោលដៅច្រកតំបនបឹងត្រកួនជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតភូមិបន្ទាយមានប្ញទ្ធិ ឃុំគោករមៀត ។

ទន្ទឹមនោះដែរ លោកឧត្តមសេនីយ៍ស្នងការបានជំរុញដល់កងកម្លាំងគ្រប់គោលដៅទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យឲ្យបានហ្មត់ចត់ នូវវិធានការបិទខ្ទប់ការឆ្លងកាត់ព្រំប្រទល់ពីខេត្តមួយទៅខេត្តមួយ ក៏ដូចជាការបិទខ្ទប់តាមបន្ទាត់ព្រំដែន មិនត្រូវឲ្យមានប្រជាពលរដ្ឋឆ្លងដែនមកពីប្រទេសថៃ បើសិនជាមានហាមដាច់ខាតមិនឲ្យឆ្លងចូលមក ត្រូវឲ្យពួកគាត់សម្រាកដោយមានសុវត្ថិភាពនៅនឹងព្រំដែននោះមួយរយៈសិន រហូតមានបទបញ្ជាពីថ្នាក់លើ ។ ក្នុងនោះក៏ត្រូវប្រគល់តង់ជូនគាត់ធ្វើជាជម្រកនិងផ្តល់ស្បៀងអាហារ ទឹក ជូនពួកគាត់ហូបចុកប្រចាំថ្ងៃ ។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានក្រើនរំលឹកដល់កងកម្លាំងដែលកំពុងឈរជើងតាមគោលដៅទាំងអស់មិនត្រូវឆ្វែសប្រហែសនោះឡើយ គឺត្រូវថែរក្សាសុខភាពឲ្យបានល្អ យើងអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩វាមិនភ្លេចយើងនោះទេ គឺត្រូវមានអម័យជានិច្ច និងអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាលជាប់ជាប្រចាំ ៕

website_news/2021040803.txt · Last modified: 2021/08/04 11:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki